កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា កាលពីមុន Starship Entertainment បានណែនាំក្រុមតារាចម្រៀងនារីថ្មី IVE និងបង្ហាញឡូហ្គោរបស់ខ្លួន ជាផ្លូវការជូនដល់អ្នកគាំទ្រ។
បន្ទាប់មកនៅថ្ងៃទី២ ខែវិច្ឆិកា ទីភ្នាក់ងារនេះបានទម្លាក់រូបថត ប្រវត្តិរូបរបស់សមាជិកទីមួយ នៃក្រុមចម្រៀងស្រីថ្មី គឺនាង Ahn Yu Jin ហើយបានបញ្ជាក់ថា អតីតសមាជិកក្រុម IZ*ONE នឹងជាផ្នែកមួយ នៃក្រុមនារីថ្មី។
ទន្ទឹមនឹងនេះ អតីតសមាជិកក្រុម IZ*ONE គឺលោក Jang Won Young និង Ahn Yu Jin ត្រូវបានគេគ្រោងនឹងបង្ហាញមុខជាថ្មី តាមរយៈក្រុមថ្មី។ ឥឡូវនេះជាមួយនឹងការបញ្ជាក់ អំពីការបង្ហាញខ្លួនដំបូង របស់ Ahn Yu Jin មនុស្សជាច្រើន កំពុងទន្ទឹងរង់ចាំទម្រង់ខ្លីៗ របស់សមាជិកបន្ទាប់៕ ដោយ៖លី ភីលីព