សិល្បៈ និង កម្សាន្ត

បែកធ្លាយរូបភាពនាង Jennie សមាជិកក្រុម BLACKPINK ដើរលេងពេលយប់ ជាមួយសម្លៀកបំពាក់ Halloween

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីនាង Jennie សមាជិកម្នាក់ នៅក្រុមតារាស្រី BLACKPINK ត្រូវបានគេឃើញ ដើរលេងយប់នៅ LA ជាមួយ Khadra twins និង Deb Never នាថ្ងៃបុណ្យ Halloween បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop។

កាលថ្ងៃទី២ ខែវិច្ឆិកា The Khadra Twins – Simi Khadra & Haze Khadra – បានបង្ហោះរូបថតរបស់នាង Jennie ថតរូបជាមួយ Simi ស្លៀកសម្លៀកបំពាក់ Halloween របស់ពួកគេ។ រូបថតទាំងនោះបង្ហាញពីខ្នង របស់បុគ្គលទាំង២នាក់ប៉ុណ្ណោះ ប៉ុន្តែ Khadra Twins បានដាក់ Tag Instagram របស់ Jennie នៅលើ Instagram របស់ពួកគេ។

លើសពីនេះ តារាម្នាក់ទៀតគឺ Deb Never ក៏បានបង្ហាញរូបថត របស់នាងជាមួយ Jennie ផងដែរ។ ក្នុងរូបថត Jennie ត្រូវបានគេមើលឃើញ ដោយពាក់ឯកសណ្ឋានសិស្ស។ អ្នកនិយមលេងអ៊ីនធើណេត កំពុងស្មានថា Jennie ស្លៀកពាក់ជាតួអង្គ Gogo Yubari ពីរឿង ‘Kill Bill’៕ ដោយ៖លី ភីលីព

Most Popular

To Top