សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រគិតថា Seolhyun & Jimin ចំណាយពេល Halloween ជាមួយមិត្តភក្តិ

កូរ៉េ៖ យោងតាមអ្នកគាំទ្រ នៅលើសហគមន៍អនឡាញ បានឲ្យដឹងថា អតីតមិត្តរួមក្រុម Seolhyun និង Jimin ហាក់ដូចជាបានរីករាយ ក្នុងពិធីជប់លៀងតូចមួយ ជាមួយមិត្តភក្តិសម្រាប់ពិធីបុណ្យ Halloween ឆ្នាំនេះ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop។

រូបភាពលើ Instagram អ្នកគាំទ្រឃើញ Seolhyun (កន្ទុយសេះ អាវស) និង Jimin (ពាក់សក់ក្រង អាវស) អាចត្រូវបានគេមើលឃើញថា កំពុងឈរនៅក្នុងអាវយឺត ត្រូវគ្នាជាមួយមិត្តភក្តិ។ វាត្រូវបានគេជឿថា Seolhyun, Jimin និងមិត្តភ័ក្តិ២ឬ៣នាក់ បានរីករាយនឹងការដើរលេង ដ៏សាមញ្ញមួយសម្រាប់ពិធីបុណ្យ Halloween ទស្សនាស្ទូឌីយោរូបថតបែបបុរាណ ហើយបន្ទាប់មកត្រឡប់មកផ្ទះវិញ សម្រាប់អាហារសម្រន់។

អ្នកទស្សនាជាច្រើនរីករាយ ដែលបានឃើញអតីតមិត្តរួមក្រុមទាំង២ នៅជាមិត្តស្និទ្ធស្នាល ដោយបានបញ្ចេញមតិថា មើលទៅពួកគេធ្វើបានល្អ នាង Seolhyun ឈ្នះមិត្តល្អបំផុតប្រចាំឆ្នាំ ចំណែកនាង Jimin មើលទៅមានសុខភាពល្អ និងភ្លឺថ្លាជាងពេលទៅថតរូបមុនៗ។ ឆ្នាំនេះនៅពេលណា ដែលមានការអាប់ដេតអំពីនាង Jimin តែងតែមាន Seolhyun តើមិត្តភ័ក្តិទាំងនេះទេ? ពួកគេគួរឲ្យស្រលាញ់៕ ដោយ៖លី ភីលីព

Most Popular

To Top