សិល្បៈ និង កម្សាន្ត

មានឈ្មោះ ជាក្រុមនារីរឹងមាំមែន តែដឹងអត់ថា សមាជិក BLACKPINK ខ្លាចអ្វីខ្លះក្នុងជីវិតនេះ?

នៅលើឆាក សមាជិក BLACKPINK បាន​បង្ហាញ​នូវមន្តស្នេហ៍ មិនអាចកាត់ថ្លៃបាន ជាមួយនឹង​ភាពអង់អាចទាក់ចិត្តអ្នកគាំទ្រ រាប់លាននាក់ដោយមិនដឹងខ្លួន ។ ទោះបី​ជាត្រូវ​បាន​គេ​លើកថា ជាក្រុមនារីរឹងមាំ ប៉ុន្តែកើតជាមនុស្សអ្នកណាក៏តែងមាន​សេចក្ដីភ័យខ្លាចនឹងអ្វីមួយដែរ ហើយសមាជិកទាំង ៤ មិនអាច​បដិសេធបានទេ ។

១. Rosé

Rosé ខ្លាចម្ជុលបំផុតក្នុងជីវិតនេះ ហើយនេះបានក្លាយជា​មូលហេតុដែល​ធ្វើឲ្យនាង​ ពិបាក​ចិត្តពេល​ទៅពិនិត្យសុខភាព ឬទៅទទួលយកការព្យាបាលម្ដងៗ។

រាល់ដងពេលនាងទៅចាក់ថ្នាំ ដែល​គ្រូពេទ្យ​ជំនាញ​ខាង​សើស្បែក​តែងតែ​ចោទ​សួរ​អំពី​អាយុ​របស់​នាង ព្រោះ​វា​​អាការៈខ្លាចរបស់នាងគឺដូចកូនក្មេង។

២. Jisoo

បងស្រី​ធំប្រចាំក្រុមរូបនេះ​ ជាមនុស្សដែល​ខ្លាចទីកន្លែងមាន​កម្ពស់ខ្ពស់។ ទោះបីក្លាហាន រឹងមាំមិនងាយសម្រក់ទឹកភ្នែកងាយៗ ប៉ុន្តែពេលណា​ដែល​ឈរនៅកន្លែងខ្ពស់ Jisoo សឹងតែគ្មានព្រលឹងក្នុងខ្លួន។

នៅមានរឿងខ្លាចមួយទៀតដែរនោះគឺ Jisoo ក៏ខ្លាចណាស់ដែរ ចំពោះសត្វដែលមានរោម។ ការន៍ដែល​បណ្ដាល​ឲ្យខ្លាច ក៏ដោយសារកាលនៅពីតូច នាង​ធ្លាប់ត្រូវសត្វ Hamster (ស្រដៀងកណ្ដុរ) ខាំ ទើប​ចាប់ពីពេល​នោះមកនាង​មាន​ការញញើតនឹង​សត្វប្រភេទនេះ។

៣. Jennie

មិនខុសពី Jisoo ទេ Jennie ឯណេះ​វិញក៏ខ្លាចសត្វដែរ ប៉ុន្តែមិនមែនពពួក Hamster ទេ គឺនាង​ខ្លាចមេអំបៅ ហើយឲ្យតែវាហើរមកប៉ះ នាងដឹងតែរត់ហើយ។

ក្រៅពីមេអំបៅ នៅមាន​សត្វកាំប្រម៉ាដែរ។ ស្របពេល Soobin (TXT) យកសត្វនេះមកចិញ្ចឹមដោយសារភាព​គួរឲ្យស្រឡាញ់ ប៉ុន្តែ Jennie វិញមិនអាច​ទ្រាំ​បាន​ទេ។

៤. Lisa

Lisa ក៏ជា​សមាជិក BLACKPINK ដែល​ខ្លាចម្ជុលដែរ ឲ្យតែដល់ពេល​ត្រូវចាក់ថ្នាំ នាង​ចាប់ផ្ដើមស្លេកមុខហើយ។ មិនមែន​មាន​តែម្ជុលទេ ដែលធ្វើឲ្យ Lisa ខ្លាច ព្រោះ​សមាជិកពៅគេប្រចាំក្រុមរូបនេះ ក៏ជាមនុស្សខ្លាចខ្មោចដែរ។

ដោយសារតែខ្លាចពេក ទើបនាង​សម្រេច​ចិត្តបើកភ្លើងបន្ទប់ទឹកចោល ឬក៏ចាក់បទចម្រៀង​ ដើម្បី​ដេករាល់ពេល​យប់។ ទោះជាយ៉ាងណា ដោយសារមានឆ្មានៅកំដរដែរ ទើបជា​ហេតុអាចឲ្យនាងរសាយចិត្តខ្លាច​បាន​ខ្លះពេលនៅកន្លែងងងឹត៕

Most Popular

To Top