សិល្បៈ និង កម្សាន្ត

Starship Entertainment បង្ហាញរូបថតកម្រង ព័ត៌មានថ្មីរបស់នាង An Yu Jin ជាសមាជិកដំបូង នៃក្រុមចម្រៀងស្រីថ្មី IVE

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា កាលពីមុន Starship Entertainment បានណែនាំក្រុមតារាចម្រៀងនារីថ្មី IVE និងបង្ហាញឡូហ្គោរបស់ខ្លួន ជាផ្លូវការជូនដល់អ្នកគាំទ្រ។

បន្ទាប់មកនៅថ្ងៃទី២ ខែវិច្ឆិកា ទីភ្នាក់ងារនេះបានទម្លាក់រូបថត ប្រវត្តិរូបរបស់សមាជិកទីមួយ នៃក្រុមចម្រៀងស្រីថ្មី គឺនាង Ahn Yu Jin ហើយបានបញ្ជាក់ថា អតីតសមាជិកក្រុម IZ*ONE នឹងជាផ្នែកមួយ នៃក្រុមនារីថ្មី។

ទន្ទឹមនឹងនេះ អតីតសមាជិកក្រុម IZ*ONE គឺលោក Jang Won Young និង Ahn Yu Jin ត្រូវបានគេគ្រោងនឹងបង្ហាញមុខជាថ្មី តាមរយៈក្រុមថ្មី។ ឥឡូវនេះជាមួយនឹងការបញ្ជាក់ អំពីការបង្ហាញខ្លួនដំបូង របស់ Ahn Yu Jin មនុស្សជាច្រើន កំពុងទន្ទឹងរង់ចាំទម្រង់ខ្លីៗ របស់សមាជិកបន្ទាប់៕ ដោយ៖លី ភីលីព

Most Popular

To Top