តារាកំប្លែងដ៏ល្បី លោកតា សង់ស៊ីស រួមទាំងក្រុមគ្រួសារ លើកដៃសំពះអំពាវនាវលក់ផ្ទះ ២ល្វែង ដើម្បីសងបំណុលគេជាង ១០ម៉ឺនដុល្លារ ។
កាលពីពេលថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុករបស់លោក សង់ ស៊ីស រួមទាំង អ្នកនាង ស៊ុនស្រីពេជ្រដែលត្រូវជាកូននោះ បានបង្ហាញឲ្យដឹងថា គ្រួសាររបស់លោក បានជំពាក់បំណុលគេជាង ១០ម៉ឺនដុល្លារ ដោយលោកទ្រាំលំបាក ខំព្យាយាមរកលុយសង់គេដែរ តែរកមិនបានអស់លទ្ធភាពហើយដោយសារ ២ឆ្នាំនេះ រាំងស្ទះដោយជំងឺកូវិដ១៩ ការទៅជាដើម អស់ហើយ ទើបលោកនិងគ្រួសារសម្រេចមតិគ្នា សម្រេចលក់ផ្ទះ២ល្វែង ជាប់គ្នាដែលមាន ៩បន្ទប់ ដោយលក់ក្នុងតំលៃ ២២ម៉ឺនដុល្លារ ដើម្បីដោះបំណុលគេ ហើយសល់លុយប៉ុន្មានលោកយកទៅធ្វើផ្ទះលើដីដែលសល់មួយកន្លែង ដើម្បីបន្តជីវិតទៀត។
បើយោងតាម សម្តីរបស់អ្នកនាង ស៊ុន ស្រីពេជ្រ ដែលជាកូនរបស់លោក សង់ ស៊ីស បានឲ្យដឹងថា មូលហេតុដែលមានការជំពាក់បំណុលគេច្រើនបែបនេះគឺដោយសារ ខ្ចីលុយគេដើម្បីព្យាបាលប្អូន រហូតកើនបំណុលបែបនេះ រហូតឪពុករបស់នាងមានជំងឺថែមទៀត ដោយលោកមានជំងឺ សំពាធឈាមឡើង វង្វេង ហើយនិយាយមិនបានទៀតផង ។
ប្រភព៖ Sabay