ព្រឹត្តិការណ៍

ភ្ញាក់ផ្អើលខ្លាំង! តារាកំប្លែង Pancake ដាក់ពាក្យប្រកួត MUC 2024

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗតារាកំប្លែង និងជាពិធីការនីភេទទី៣ល្បីឈ្មោះ Pancake ដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤ (Miss Universe Cambodia 2024 ) ធ្វើឱ្យហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

តួយ៉ាង មុននេះបន្តិច Facebook page ផ្លូវការ Miss Universe Cambodia គ្រប់គ្រងដោយក្រុមហ៊ុនមហាហង្ស របស់លោក អ៊ិន សុភិន បានប្រកាស Pancake ជាបេក្ខភាពជាប់ជុំដំបូងមុនគេផ្នែករូបថត។

ទន្ទឹមភាពភ្ញាក់ផ្អើល បណ្តាអ្នកគាំទ្ររបស់នាង រួមទាំងបវរកញ្ញា-បុរសឯកកម្ពុជា ជាច្រើន បាននាំគ្នាបង្ហាញ ការអបអរសាទរដល់តារាកំប្លែង Pancake ចំពោះការបោះជំហានចូលវិស័យ បវរកញ្ញានៅពេលនេះ ។
ភ្លាមៗនោះ ពិធីការនីភេទទី៣ ល្បីឈ្មោះ Pancake ក៏បានចែករំលែកការបង្ហោះដោយភ្ជាប់ជាមួយ Caption យ៉ាងខ្លីថា «និយាយម៉ាត់ណាម៉ាត់ហ្នឹង នាងខ្ញុំបានត្រៀមខ្លួនរួចរាល់ ជាស្រេចសម្រាប់ការប្រកួតមួយនេះ»។

សូមជម្រាបផងដែរថា ក្រៅពីតារាកំប្លែង Pancake ដែលបានដាក់ពាក្យប្រកួតប្រជែង MUC 2024 ហើយនោះ ក៏មានដំណឹងលេចឮថា កញ្ញា មាន សូនីតា , កញ្ញា ឆន ស្រីណេត និង បវរកញ្ញាភេទទី ៣ ជា ដេវីណា អាចនឹងដាក់ពាក្យ ប្រកួតដណ្តើមមកុដពី កញ្ញា ចន សុទីម៉ា ផងដែរ ប៉ុន្តែការលេចឮនេះ ជាការពិតឬយ៉ាងណា មានតែរង់ចាំមើការ update ទាំងអស់គ្នា!

Most Popular

To Top