បរទេស ៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និងជាច្រើនរយនាក់ទៀតបានរងរបួស ខណៈដែលហ្វូងមនុស្សបានកើនឡើងនៅឯពិធីបុណ្យ Astroworld របស់ Travis Scott ក្នុងទីក្រុង Houston កាលពីយប់ថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន INSIDER ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ហ្វូងមនុស្សដែលមានចំនួនប្រហែល ៥០ ០០០នាក់ បានប្រមូលផ្តុំគ្នាឆ្ពោះទៅកាន់ឆាកនៅម៉ោងប្រហែល ៩ និង ៣០នាទីយប់ ខណៈពេលដែលតារាចម្រៀងរ៉េប Scott កំពុងសម្តែងនៅ NRG Park , នេះបើតាមប្រធាន ផ្នែកពន្លត់អគ្គីភ័យប្រចាំទីក្រុង Houston លោក Samuel Pena បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ។
លោក Pena បាននិយាយថា “ហ្វូងមនុស្សចាប់ផ្តើមប្រមូលផ្តុំគ្នា ឆ្ពោះទៅមុខឆាក ហើយដែលបណ្តាល ឱ្យមានការភ័យស្លន់ស្លោ ហើយវាបានចាប់ផ្តើមបណ្តាល ឱ្យមានរបួសមួយចំនួន” ។
លោកបន្ថែមថា មនុស្សជាច្រើន បានចាប់ផ្តើម ធ្លាក់ ចុះ ហើយសន្លប់ ដែលវាបានបង្កើតភាពភ័យ ខ្លាចបន្ថែម ទៀត៕
ប្រែសម្រួលៈ ណៃ តុលា