សិល្បៈ និង កម្សាន្ត

Fu Yaning បង្ហាញពី “diss” របស់នាងលើ Girls Planet 999 របស់ Mnet ត្រូវបានសរសេរ

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា នាង Fu Yaning អតីតបេក្ខនារី នៅកម្មវិធី Girls Planet 999 របស់ Mnet បានបង្ហាញ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា “diss” របស់នាងនៅក្នុងកម្មវិធីនេះ ត្រូវបានសរសេរទាំងស្រុង ។

កាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងទៅនេះ Mnet បានបង្ហាញឃ្លីបវីដេអូសាកល្បងសម្រាប់វគ្គ ‘Girls Planet 999’ កាលពីថ្ងៃទី៦ ខែសីហាបង្ហាញថា បេក្ខនារីនាង Fu Yaning ត្រូវបានសួរភ្លាមៗឲ្យ “និយាយពាក្យ” ទៅកាន់ Yujin សមាជិកក្រុម CLC ជាបេក្ខនារីតារា K-Pop ជើងចាស់ដែលចូលរួមក្នុងកម្មវិធី។ ការបង្ហាញនោះនាង Fu Yaning បានបន្តវាយ Yujin នៅចំពោះមុខនាង ខណៈនាងបានទៅរ៉េបថា យើងឡើងទៅ! ប៉ុន្តែអ្នកមិនព្រម។

កាលនោះ អ្នកនិយមលេង អ៊ីនធើណេត បានរិះគន់ Mnet ចំពោះយុទ្ធសាស្ត្រ ចាស់ដូចគ្នា ប៉ុន្តែពួកគេក៏បានបង្កើតភាព ភ្ញាក់ផ្អើលដោយការ ចែករម្លែកទឹកមុខ របស់អ្នកណែនាំកម្មវិធី បន្ទាប់ពីការនិយាយចំៗ របស់បេក្ខនារី ។

ទោះជាយ៉ាងណាក៏ដោយ Fu Yaning បានឈានជើងឡើង សម្រាប់ខ្លួននាង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ។ យោងតាមអត្ថបទ សម្ភាសន៍បានបង្ហាញ នាងអះអាងថា បុគ្គលិកនៃកម្មវិធីបានធ្វើឲ្យនាង និយាយពាក្យ ដែលនាំឲ្យមានភាពចម្រូងចម្រាស “We Go Up” ដ៏ល្បីល្បាញតាំងពីវគ្គដំបូង នៃកម្មវិធី៕ ដោយ៖លី ភីលីព

Most Popular

To Top