ព្រឹត្តិការណ៍

ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ នាំយកសម្ភារៈសិក្សា​ ជូនដល់សិស្ស អង្គការផ្កាយសមុទ្រ

ភ្នំពេញ ៖ ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ បាននាំនូវសម្ភារៈសិក្សា មកចែកជូនដល់សិស្ស អង្គការផ្កាយសមុទ្រ កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា នៅអង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ ។

កម្មវិធីនេះមានការចូលរួមរបស់ លោក អេង រិទ្ធី លោកស្រី ស៊ឹម សូលិកា កញ្ញា សុភាន ភីរៈណុច លោកជួប សុភ័ក្រ កញ្ញា សុខ សោម៉ាវត្តី លោក ប៉ែន ចំរ៉ុង កញ្ញា ហ៊ិន ចន្ទ័នីរ័ត្ន កញ្ញាកែវ ផល្លីកា លោក គង់ វិសាល អ្នកស្រី ស៊ិន ស្រីរ័ត្ន កញ្ញា ពិន ទេពី អ្នកតំណាងមកពី The Car Salon និង ភោជនីយដ្ឋាន Hokkaido Japanese BBQ ដែលបានធ្វើការឧបត្ថម ជាសម្ភារៈសិក្សានានា មានដូចជា ៖ សៀវភៅ ខ្មៅដៃ ប៊ិច បន្ទាត់ ម៉ាស ជែលលាងដៃ ជូនទៅកាន់សិស្សអង្គការផ្កាយសមុទ្រផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក អេង រិទ្ធី លោកស្រី ស៊ឹម សូលិកា កញ្ញា សុខ សោម៉ាវត្តី និង លោក ប៉ែន ចំរ៉ុង ក៏បានធ្វើការជាវកាតាប ដែលដេរដោយដៃស្ត្រី ដែលជាម្តាយរបស់សិស្សអង្គការ ផ្កាយសមុទ្រផ្ទាល់តែម្តង។

គួរបញ្ជាក់ថាអង្គការផ្កាយសមុទ្រ បានបង្កើតឡើងនៅក្នុងឆ្នាំ 2006 ដោយលោក Peter Slater ជនជាតិអង់គ្លេស ដែល
មកដល់ពេលនេះ មានអាយុ ១៥ឆ្នាំហើយ អង្គការផ្កាយសមុទ្រ មានសាលាចំនួន ២ ដែលស្ថិតនៅ ស្ទឹងមានជ័យ និងច្បារអំពៅ
ហើយក៏មានទីលានបាល់ទាត់ ផ្ទាល់ខ្លួនធំមួយនៅ រង្វង់មូលគួរស្រូវផងដែរ ។ ដោយឡែកអង្គការផ្កាយសមុទ្រ ធ្វើការទៅលើកម្មវិធី ៣ ដែលមានដូចជា៖ កម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និងកម្មវិធីកម្មវិធីអភិវឌ្ឍន៍សហគមន៍។

យ៉ាងណាមិញ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលធ្វើការជាមួយនឹងកុមារក្រីក្រ ជិត ៧០០ នាក់ នៅ តំបន់ស្ទឹងមានជ័យ និងច្បារអំពៅ ដោយកុមារ ដែលបានមកសិក្សានៅ អង្គការផ្កាយសមុទ្រ ទទួលបានរបបអាហារមានជីវជាតិ ២ ពេល ពីថ្ងៃ ចន្ទដល់ថ្ងៃ សុក្រ និងស្បៀងអាហារប្រចាំខែ សម្រាប់ក្រុមមគ្រួសារគេ ដែលក្នុងនោះមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និងអំបិលជាដើម។

ប្អូនស្រី រចនា ដែលជាសិស្សកំពុងសិក្សា នៅអង្គការផ្កាយសមុទ្រ បានសម្តែងអារម្មណ៍ ត្រេកអរយ៉ាងខ្លាំង ដែលបានឃើញ អាយដលប្អូនស្រី មកចុះសួរសុខទុក្ខ និងចែកអំណោយសម្ភារៈសិក្សា សម្រាប់ការសិក្សាឆ្នាំថ្មី ឆ្នាំ ២០២២ ខាងមុខនេះ។ ចំណែកឯ អ្នកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលចង់បរិច្ចាកជាសម្ភារៈសិក្សា ឬ ថវិកាអាចធ្វើការ ទំនាក់ទំនងតាមរយះលេខ ទូរស័ព្ទ 098​ 977 981 ឬតាមរយះគណនី ABA: 002 345 589 (INDOCHINA STARFISH FOUNDATION); Pi Pay: 098 977 981 (ISF Cambodia) ។

Most Popular

To Top