សិល្បៈ និង កម្សាន្ត

ក្រុមចម្រៀងនារី Starship ថ្មីមានការរំពឹងទុកខ្ពស់ IVE ការបង្ហាញខ្លួន សមាជិកទី៤ នាង Liz

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា Starship Entertainment បានបង្ហាញរូបភាពប្រវត្តិរូប របស់សមាជិកទី៤ របស់ IVE គឺ Liz ដែលជាការរំពឹងទុកខ្ពស់ ក្នុងការទាញយកប្រជាប្រិយពីអ្នកគាំទ្រ និងអ្នកនិយមលេង តាមប្រព័ន្ធអ៊ីនធើណេត ។

ជាមួយសម្លៀកបំពាក់ខ្មៅ និងសរបស់នាង Liz ទាក់ទាញអ្នកទស្សនា ដោយស្នាមញញឹមស្លូតត្រង់ បង្ហាញពីភាពស្រអាប់របស់នាង។ នាង Liz បានបញ្ចេញឈុតខ្មៅទាំងស្រុង ជាមួយពណ៌សក់ពណ៌ទង់ដែង ដ៏ក្លាហានរបស់នាង។ Liz កើតនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០០៤ ហើយមានអាយុដូចគ្នាជាមួយ នឹងមិត្តរួមក្រុមរបស់នាង Jang Won Youngដែរ ។

ទន្ទឹមនឹងនេះដែរ Starship Entertainment នឹងបង្ហាញខ្លួន ជាក្រុមចម្រៀងស្រី K-Pop ដំបូងរបស់ខ្លួន ក្នុងរយៈពេល ៥ ឆ្នាំឆាប់ៗនេះ IVE ។ ក្រុមនេះកំពុងស្ថិត នៅចំកណ្តាលនៃការចាប់អារម្មណ៍ សម្រាប់សមាជិកដ៏ល្បីរបស់ខ្លួន ពីរនាក់គឺ Jang Won Young និង Ahn Yu Jin នៃក្រុម IZ*ONE។ ក្រុមនេះមានសមាជិក ៦នាក់ដែលមានទេពកោសល្យផ្សេងៗ ៕
ដោយ៖លី ភីលីព

Most Popular

To Top