ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការិនី ពេជ្រ សេរីរ័ត្ន តែងតែបង្ហាញ សម្រស់ស្រស់ស្អាតប្លែក និងកាន់តែសិចស៊ីខ្លាំងឡើងៗ ខុសប្លែកកាលពីខ្ទង់ ៤-៥ ឆ្នាំមុនធ្លាប់តែឃើញ នាងស្លៀកពាក់បិទបាំងជិតៗ មើលទៅសមសួន និងថ្លៃថ្នូរ ។ ប៉ុន្តែបើទោះជាបច្ចុប្បន្ន ពេជ្រ សេរីរ័ត្ន ប្រែមកសិចស៊ី ក៏ពិតមែន ប៉ុន្តែនាងនៅតែទទួល បានពាក្យពោលសរសើរ មិនដាច់ពីមាត់ពីសំណាក់មហាជន និងអ្នកគាំទ្រ ថា នៅតែស្រស់ស្អាត និងទាក់ទាញ មិនចាញ់តារាស្រីក្មេងៗ ជំនាន់ក្រោយប៉ុន្មានឡើយ ។

ជាការពិតណាស់ បច្ចុប្បន្ននេះ ពិធីការិនី ពេជ្រ សេរីរ័ត្ន មានវ័យកាន់ជ្រេ ហើយកូនប្រុសស្រី២នាក់ របស់នាង ក៏កាន់តែចម្រើនវ័យធំៗអស់ហើយ ។ ប៉ុន្តែបើក្រឡេកទៅមើលសម្រស់ និងការតុបតែងខ្លួនរបស់នាងវិញឃើញថា ហាក់ដូចជាប្លែកខ្លាំងខុសពីមុន ពោលគឺពេលនេះ ពេជ្រ សេរីរ័ត្ន បានផ្លាស់ប្ដូរស្ទីល តែងខ្លួនពីស្ត្រីស្រគត់ស្រគុំ មកជាសិចស៊ី ស៊ីវិល័យ និងជាពិសេសចូលចិត្ត សម្ញែងដើមទ្រូងដ៏ទ្រលុកទ្រលន់ ទាំងគូររបស់នាងតែម្ដង ។

មួយវិញទៀត រហូតមកទល់ពេលនេះ តារា ស្រីដែលធ្លាប់ ទទួល រង រឿង អាស្រូវ ស្នេហ៍ ជាច្រើន លើកច្រើនសារខាងលើ នៅតែធ្វើឱ្យទស្សនិកជន មិនអស់ចិត្តព្រោះមិន ដែលឃើញមុខមាត់ពិតស្វាមី របស់នាងម្ដងណាឡើយ ពោលគឺ ពិធីការិនី ពេជ្រ សេរីរ័ត្ន នៅតែព្យាយាមលាក់បាំង អតសញ្ញាណស្វាមីពីភ្នែកមហាជន បើទោះជានាងបង្ហាញ មុខកូនៗយ៉ាងណាក៏ដោយ ។

គួរឱ្យដឹងដែរថា ពេជ្រ សេរីរ័ត្ន ត្រូវបានគេស្គាល់ថា ជាពិធីការិនី ដែលមានរូបសម្ផស្សស្រស់ ឆើតឆាយ ស្រគត់ស្រគំ និងល្បីឈ្មោះបំផុត ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន ប៉ុន្តែក៏ស្ងាត់ទៅវិញ ។ ក្រោយមកទៀត នាងក៏បានសាងក៏សាង កេរ្តិ៍ឈ្មោះឡើងវិញបន្តិច តាមរយៈកម្មវិធីតុ បំភ្លឺរបស់ស្ថានីយទូរទស្សន៍ MYTV ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះប្រជាប្រិយភាព របស់ពីធីការិនីខាងលើ ហាក់ដូចជា ត្រូវបានបាត់បង់ ទាំងស្រុង ប៉ុន្តែភាពស្ងប់ស្ងាត់នេះ ទំនងជាដោយសារ នាងកំពុងរវល់ជាមួយមុខ របររកស៊ីផ្ទាល់ខ្លួន ដោយដឹងថា នាងបានបោះទុន បើកហាងលក់ចំណីអាហារ និងសម្លៀកបំពាក់ជាមួយប្អូនៗស្រីៗរបស់នាង ៕
ដោយ ៖ ម៉ានី






