សិល្បៈ និង កម្សាន្ត

តារាចម្រៀង IU ច្រៀងចម្រៀង អបអរក្នុងពិធីរៀបការ របស់អតីតតារា សម្ដែង Lee Ji Hoon

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ៨ ខែវិច្ឆិកា តារាចម្រៀង និងតារាសម្ដែងលោក Lee Ji Hoon អាយុ ៤២ ឆ្នាំដែលបានភ្ជាប់ពាក្យ ជាមួយគូដណ្តឹងនាង Miura Ayane អាយុ ២៨ ឆ្នាំនោះ នាពេលនេះពួកគេទាំង២នាក់ រៀបពិធីមង្គលការ ដ៏អស្ចារ្យមួយហើយ ។

តារាល្បីៗជាច្រើនចូលរួម ពិធីមង្គលការជាភ្ញៀវកិត្តិយស និងអបអរសាទរ ដល់គូស្នេហ៍មួយគូនេះ ថែមទាំងមាន តារាល្បីមួយរូប ថែមទាំងច្រៀងបទ អបអរសាទរ ទៀតផង ! បទចម្រៀងអបអរសាទរ ដ៏សំខាន់ក្នុងថ្ងៃនោះ គឺគ្មាននរណាក្រៅពីតារាចម្រៀង IU ជាអតីតតារា រួមសម្ដែង របស់លោក Lee Ji Hoon។ នាង IU និងលោក Lee Ji Hoon ធ្លាប់សម្តែងជាមួយគ្នាក្នុងរឿងភាគ KBS2 មានចំណងជើងថា ‘You Are The Best, Lee Soon Shin!’ ។
ក្នុងពិធីមង្គលការ IU បានឡើងលើឆាក ហើយច្រៀងបទចម្រៀង ដែលមានចំណងជើងថា “Meaning of You” ។
ទន្ទឹមនឹងនេះដែរ Lee Ji Hoon និងភរិយា របស់លោកគឺ នាង Miura Ayane កំពុងតែស្វាគមន៍ទស្សនិកជន នៅក្នុងកម្មវិធី SBS ‘Same Bed, Different Dreams’ រដូវកាលទី ២ ៕ដោយ៖លី ភីលីព

Most Popular

To Top