ភ្នំពេញ ៖ កញ្ញា ហ្វាហ្វា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ខ្លាំងបំផុត ទៅលើសកម្មភាពសម្ដែង ដ៏ល្អឥតខ្ចោះរបស់នាង នៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា «ស្នេហាល្ងង់+ល្ងង់» ដែលកំពុង ចាក់ផ្សាយ នៅក្នុងកម្មវិធីទស្សនា ភាពយន្តសាស្ត្រាហ្វីល ។

នៅក្នុងរឿងភាគខាងលើនេះ កញ្ញា ហ្វាហ្វា បានសម្ដែង ជាតួអង្គឯក ជាមួយតារាប្រុស ឡៅ បញ្ញា ហើយចំណុចពិសេស ដែលទស្សិកជន ចាប់អារម្មណ៍នោះគឺរឿងនេះ ជាប្រភេទរឿង ១៨+ ដែលបានបង្កប់ នូវឈុតឆាកសិចស៊ី បែបរោលរាលជាច្រើន ។

ក្នុងនោះកញ្ញា ហ្វាហ្វា និងតួឯកប្រុសគឺលោក ឡៅ បញ្ញា បានសម្ដែងនៅក្នុងឈុតលើគ្រែ ដែលមើលទៅ ស៊ីអារម្មណ៍ខ្លាំងបំផុត មិនចាញ់រឿងបរទេសប៉ុន្មានឡើយ ។ ដូច្នេះហើយទើបរឿងនេះ ត្រូវបានហាមឃាត់ សម្រាប់កុមារអាយុក្រោម ១៨ មិនឱ្យទស្សនា ។

នេះជាលើកទី១ ហើយ ដែលស្រីស្រស់ប្រិមប្រិយ ហ្វាហ្វា បានចូលរួមសម្ដែង ក្នុងឈុតឆាកស៊ីអារម្មណ៍ បែបនេះ។ ហើយនាងក៏បានបំពេញ ការងារបានយ៉ាងល្អ រហូតទទួលបានពាក្យ ពោលសរសើយ៉ាងច្រើន ពីសំណាក់មហាជន ។

គួរឱ្យដឹងដែរថា ហ្វាហ្វា គឺជាតារាសម្ដែង និងម៉ូឌែល ដ៏លេចធ្លោម្នាក់ នៅក្នុងសង្គមសិល្បៈ ហើយមួយរយៈចុងក្រោយនេះ ចាប់អារម្មណ៍ឃើញថា នាងហាក់ដូចជាកាន់តែមានសម្រស់ស្អាត ជាពិសេស ទៅលើការស្លៀកពាក់កាន់ សិចស៊ីខ្លាំងឡើងៗ ។
តារាស្រីរូបនេះ ចាប់ផ្ដើមធ្វើឱ្យមហាជន ស្គាល់ច្បាស់ ក្រោយពីបានចាប់ដៃក្លាយ ជាគូស្នេហ៍របស់តារាចម្រៀង ចឺម ។ ប៉ុន្តែចំណងស្នេហ៍មួយនេះបានតែ ៣-៤ ឆ្នាំ ក៏បានរលាយទៅវិញ នៅមួយរយៈខ្លីចុងក្រោយនេះ ហើយលោក ចឺម ក៏កំពុងផ្ដើមស្នេហ៍ថ្មី យ៉ាងល្អូកល្អិនជាមួយអ្នកមេម៉ាយ សាច់ខ្ចី សេង សុឃីម ៕


ដោយ៖ ម៉ានី

