កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា នាង Mina អតីតសមាជិកក្រុមតារានារីចម្រៀង AOA បានសារភាពថា នាងកំពុងមានស្នេហាម្តងទៀតហើយ ក្រោយពីនាងបានស្គាល់មិត្តប្រុសរបស់នាងប្រហែល៤ឆ្នាំហើយ ។
នាងMina បានប្រាប់ Hankook Ilbo តាមរយៈបទសម្ភាសន៍ថា នាងកំពុងណាត់ជួប និងចែករម្លែកថា ខ្ញុំមានមិត្តប្រុសម្នាក់ហើយ នាងបានរៀបរាប់យ៉ាងលម្អិតថា ខ្ញុំស្គាល់គាត់ប្រហែល៤ឆ្នាំ ហើយជាមិត្តនឹងគ្នា វាទើបតែប៉ុន្មានខែប៉ុណ្ណោះដែលយើងស្រឡាញ់គ្នាដោយសារលោកមានចរិតស្រដៀងនឹងខ្ញុំ។
នាង Mina បានពន្យល់យ៉ាងច្បាស់ពីមូលហេតុដែលនាងសម្រេចចិត្តលាតត្រដាងថា នាងកំពុងមានស្នេហា ហើយបានពន្យល់ថា ខ្ញុំមិនចង់លាក់បាំងការពិតថា ខ្ញុំកំពុងណាត់ជួប ហើយខ្ញុំក៏មិនគិតថា វាជារឿងអាក្រក់ដែរក្នុងការណាត់ជួបជាសាធារណៈ។ នាងបានបន្ថែមថា មិត្តប្រុសរបស់នាងគឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បុរស ហើយបានលើកទឹកចិត្តនាងឲ្យចាប់ផ្តើមខ្សែសង្វាក់សម្លៀកបំពាក់របស់នាងផ្ទាល់។
នាងបានពន្យល់ថា គាត់បានជួយនាង និងបានផ្តល់ដំបូន្មានដល់នាង ខណៈនាងកំពុងចាប់ផ្តើមអាជីវកម្មថ្មីរបស់នាង។ ជាមួយគ្នានេះដែរ Mina ធ្លាប់មានរឿងអាស្រូវបោកប្រាស់ បន្ទាប់ពីបង្ហាញរូបថតរបស់នាង និងអតីតមិត្តប្រុសរបស់នាង។ ពេលរូបភាពនេះត្រូវបានគេបង្ហាញ អ្នកលេងអ៊ីនធើណេតបានអះអាងថា Mina បានលួចមិត្តប្រុសរបស់នាង។
លើសពីនេះ Mina ត្រូវបានគេចាប់អារម្មណ៍ឥតឈប់ឈរ នៅពេលដែលនាងបង្ហើបថានាង ត្រូវបានជេរប្រមាថដោយសមាជិក AOA Jimin អស់រយៈពេលដប់ឆ្នាំក្នុងការផ្សព្វផ្សាយជាមួយក្រុមចម្រៀងស្រី។ នាងក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណិតជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងរូបថតដែលធ្វើបាបខ្លួនឯង៕ដោយ៖លី ភីលីព