សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលឃើញរូបភាព ព្រះនាងដ៏ស្រស់ស្អាត របស់ STAYC ពីថ្ងៃមុនការបង្ហាញខ្លួន

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដដឹងថា អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានឃើញរូបភាព ព្រះនាងរបស់ STAYC មុនការបង្ហាញខ្លួន ដ៏ពិសេសរបស់ពួកគេ ដែលបានបង្ហាញក្នុងការប្រារព្ធខួបលើកទី ១ របស់ពួកគេ។

ការត្រឡប់មកវិញនៅថ្ងៃទី ១២ ខែវិច្ឆិកា STAYC បានប្រារព្ធខួបលើកទីមួយ របស់ក្រុមចាប់តាំងពីការបង្ហាញខ្លួន លើកដំបូង ចំពោះជាកាដូពិសេស សម្រាប់អ្នកគាំទ្រ ក្នុងឱកាសនោះ ផលិតកម្ម High UP Entertainment បានបង្ហាញរូបថត Profile មុនដំបូងរបស់តារាស្រីទាំង ៦ដួងដែលមិនធ្លាប់មានពីមុនមក!។

រឿងមួយដែលលេចធ្លោភ្លាមៗ ចំពោះអ្នកគាំទ្រគឺថា សមាជិក STAYC ទាំងអស់មានស្ទីលម៉ូដសក់ “ធម្មតា” មិនមែនជាស្ទីលពិសោធន៍របស់ពួកគេ ដែលត្រូវបានគេឃើញ ក្នុងអំឡុងពេលផ្សព្វផ្សាយ៕ ដោយ៖លី ភីលីព

Most Popular

To Top