Mnet បានបើកសន្និសីទកាសែតជាមួយ នឹងក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះ ដោយបានជូនដំណឹងថ្មីៗ ជាច្រើនទាក់ទងនឹងកម្មវិធី។ លោក Park Chan Wook ដែលជា Chief Producer ប្រចាំ Mnet បានប្រកាសជាផ្លូវការថា តារាចម្រៀងលំដាប់ពិភពលោក Ed Sheeran ក៏នឹងមានវត្តមាន ក្នុងព្រឹត្តិការណ៍នៅឆ្នាំនេះដែរ។

«សម្រាប់តារាបរទេស តារាតំណាងអង់គ្លេសគឺ Ed Sheeran នឹងមានវត្តមានជាមួយយើង សម្រាប់កម្មវិធី MAMA ឆ្នាំនេះ។ Ed Sheeran ក៏ជាអ្នកចូលរួមផលិតបទ “Permission To Dance” របស់ BTS ដូច្នេះលោកក៏មានទំនាក់ទំនងជាមួយនឹង K-Pop ដែរ។ ដោយឡែកឆ្នាំនេះ “Bad Habit” គឺជាបទជាសំណព្វ និងពេញនិយមជាងគេ នៅប្រទេសកូរ៉េខាងត្បូង។ ជាក់ស្ដែងសម្រាប់ព្រឹត្តិការណ៍ MAMA លោកក៏នឹងត្រៀមបង្ហាញ ការសម្ដែងពិសេស ដែលថ្មីប្លែក និងមានតែមួយគត់សម្រាប់កម្មវិធី»។- Park Chan Wook

កម្មវិធីនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៦ល្ងាច (ម៉ោងនៅកូរ៉េ)៕ Source: Sabay
