កីឡា

អ្នកមើលរាប់លាននាក់ បើកភ្នែកធំៗ ពេលឃើញ Ed Sheeran និង David Beckham មើលបាល់ជិតគ្នា

ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ Euro 2020 រវាង​ក្រុមបាល់ទាត់របស់អង់គ្លេស និងអាល្លឺម៉ង់ បាន​ធ្វើឲ្យមនុស្សរាប់លាននាក់ជុំវិញ​ពិភពលោកតាមដាន សឹង​មិនហ៊ាន​ដក​ដង្ហើម ដោយសារ​ជំនួប​ពេល​នេះ ​ពិតជា​ស្វិតស្វាញ និងពិសេស​បំផុត ជា​ប្រវត្តិសាស្ត្រ។

ប៉ុន្តែ​ស្របពេល​ភ្នែកជា​ច្រើន​លាន​គូ ផ្ដោត​លើ​ការ​ប្រកួត​ពេល​នេះ ក៏​នៅ​មាន​សន្ធឹក​អ្នក​តាមដានជា​ច្រើន​នាក់ ចាប់អារម្មណ៍ពេញទំហឹង មក​លើវត្តមាន​រួមគ្នា​ របស់បុគ្គលល្បី ២រូប នោះគឺ David Beckham និង Ed Sheeran។ បើទោះបី​កាមេរ៉ាចាប់រូបភាព Ed ជជែកលេងជាមួយ Idol របស់ខ្លួនគឺ David Beckham បង្ហាញ​លើ Screen រយៈពេល​ខ្លីត្រឹម ៥វិនាទី ប៉ុន្តែវា​ក្លាយទៅជា​ ពេល​វេលាដ៏ភ្ញាក់​ផ្អើល មានន័យ​ដែល​មិនអាច​ បំភ្លេច​បាន​ឡើយ។

ក្រៅពីសកម្មភាព​បង្ហាញផ្ទាល់ ក្នុងវីដេអូ Live នោះ ក៏នៅ​មាន​រូបភាព​ជា​ច្រើន ដែល​បាន​បង្ហោះ​ជា​បន្តបន្ទាប់ ពីភាព​ស្និទ្ធស្នាល​របស់ Ed ជាមួយ​ David និងកូនប្រុស Romeo ដែល​ទៅ​ចូលរួម​ ពេល​នោះ​ជាមួយគ្នា៕​ ប្រភព៖ សប្បាយ

Most Popular

To Top