អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា Easyjet បានប្រកួតប្រជែង ជាមួយវិស្វករជំនាន់ក្រោយ របស់ចក្រភពអង់គ្លេស នៃការរចនាចក្ខុវិស័យរបស់ពួកគេ សម្រាប់ការហោះហើរ នាពេលអនាគត ចំណែកយន្តហោះសម្រាប់ការធ្វើដំណើរ ឆ្លងកាត់ទ្វីបអឺរ៉ុប ដោយដំណើរការដោយប្រភពថាមពល ប្រកបដោយនិរន្តរភាព។

ពួកវារួមបញ្ចូលប្រភពថាមពល មិនធម្មតាដូចជាកង់ Hamster ដង្កូវ និងកៅអីធ្វើពីដូង ដែលជាសរសៃធម្មជាតិក្រាស់បំផុត និងធន់បំផុតអាចប្រើបាន ។នាង Cerys មានអាយុ 8 ឆ្នាំមកពី Norfolk និងនាង Lara មានអាយុ ១៥ ឆ្នាំមកពី Surrey ដែលត្រូវបានគ្រងដំណែង ជាអ្នកឈ្នះនៃការប្រកួតប្រជែង យន្តហោះ easyJet’s Future – អរគុណចំពោះការរចនា ‘បំផុសគំនិត’ ។
ការរចនាដ៏ជោគជ័យរបស់នាង Cerys ផ្តោតលើថាមពលអាគុយ ជាមួយនឹងស្លាបថាមពលពន្លឺព្រះអាទិត្យ និងបំពង់ដែលអាចប្រើឡើងវិញ បានសម្រាប់អ្នកដំណើរ ធ្វើពីស្លឹកចេកកែច្នៃ។ ទន្ទឹមនឹងនោះ ការរចនារបស់ Lara បានក្រឡេកមើលទៅលើការប្រើប្រាស់ សម្ពាធអ៊ីដ្រូសែន និងកោសិកាឥន្ធនៈ ដើម្បីបង្កើតចរន្តអគ្គិសនី ដើម្បីផ្តល់ថាមពល ដល់យន្តហោះដឹកអ្នកដំណើរ របស់នាងនាពេលអនាគត។

យន្តហោះរបស់ Lara ក៏បានទទួលយកការបំផុសគំនិត ពីនគរសត្វផងដែរ ជាមួយនឹងសម្ភារៈចម្លងស្រកាត្រី សម្រាប់តួយន្តហោះមានបំណងកាត់បន្ថយ ការអូសសម្រាប់យន្តហោះ ដើម្បីបង្កើនប្រសិទ្ធភាពប្រេង។ធាតុរចនាទាំងអស់ត្រូវបានវិនិច្ឆ័យ ដោយក្រុមអ្នកជំនាញលំដាប់ពិភពលោក ក្នុងការហោះហើរ និរន្តរភាព ការរចនា និងបច្ចេកវិទ្យា គ្មានការបំភាយឧស្ម័ន៕ ដោយ៖លី ភីលីព


