សិល្បៈ និង កម្សាន្ត

ទំនាក់ទំនងស្នេហារបស់ នាយ ចឺម កាន់តែស៊ីជម្រៅ ត្រូវគូស្នេហ៍ហៅ “ប្ដី” ពេញៗមាត់

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍ នាយចឺម និងអ្នកមេម៉ាយកូនមួយ សេង សុឃីម កាន់តែផ្អែមល្ហែមនិងស៊ីជម្រៅ​បើទោះពួកគេមិនទាន់​ ចូលរោងការក៏ដោយ ។

មានងារជាអ្នកមេម៉ាយកូនមួយក៏ពិតមែន តែតារាសម្តែងស្រី សេង សុឃីម មានសម្រស់ស្អាតសាច់សខ្ចី ដូចពងមាន់បក ឆ្លាត ពូកែរកស៊ី ព្រមទាំងមានជីវ ភាពធូរធារផងដែរ ។ ដូច្នេះហើយលើកនេះ មានអ្នកគាំទ្រជាច្រើន បានលើកឡើងថា ចឺម អាចនឹងលែងទៅណារួច ពីសង្សារទីបួនរូបនេះហើយ ។

ទាក់ទងជាមួយគ្នានេះដែរ ក៏សង្កេតឃើញថា ក្រៅតែពីបង្ហាញសកម្មភាពកៀកកើយ ផ្អែមល្ហែមដាក់គ្នាហើយនោះ អ្នកនាង សេង សុឃីម ក៏ហៅ តារាចម្រៀងប្រុសគ្រាប់ពេជ្រ នៅក្នុងផលិតកម្មសាន់ដេថា “ប្ដីៗ” ពេញៗមាត់ផងដែរ ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ខណៈដែលពួកគេកំពុងឡាយវីដេអូ ជជែកលេងជា មួយអ្នកគាំទ្រ គេឃើញស្រីស្អាត សេង សុឃីម ហៅលោក ចឺមថា “ប្ដីៗ” ។

គួរឱ្យដឹងថា ឆ្នាំនេះអ្នកនាង សេង សុឃីម មានវ័យ២៥ឆ្នាំ និងមានកូនប្រុសមួយ ដែលមានវ័យជិតបីឆ្នាំ ។ ត្បិតតែមិនទាន់មានពាក្យ ចេញពីមាត់ម្ចាស់បទ «អារហាម» ថាខ្លួន និងអ្នកនាង សេង សុឃីម ស្រឡាញ់គ្នាតាំងពីពេលណាមកក៏ដោយ ប៉ុន្តែសកម្មភាពដ៏គួរឱ្យសង្ស័យ របស់ពួកគេ បានបង្ហាញជាសាធារណៈ នាអំឡុងពេលក្រោយពេលថត MV ចម្រៀង បទ «ថ្លៃបណ្ណាការ» របស់នាយ ចឺម ៕ ដោយ៖ ម៉ានី

Most Popular

To Top