សិល្បៈ និង កម្សាន្ត

JooE សមាជិក ក្រុមតារាចម្រៀងនារី Momoland បន្តបង្អួតសម្រស់របស់នាង លើបណ្តាញសង្គម

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា ថ្មីៗនេះនាង JooE ជាតារាចម្រៀងម្នាក់ ស្ថិតក្នុងសមាជិកក្រុម Momoland ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្រស់របស់នាង លើបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក។

កាលថ្ងៃទី ២២ ខែវិច្ឆិកា នាង JooE បានបង្ហោះរូបថតជាច្រើននៅលើ Instagram របស់នាងជាមួយនឹងចំណងជើងថា “Mirror Mirror.” ។ នាងបានបង្ហោះរូបជាច្រើនសន្លឹក ដែលនាងថតឆ្លុះកញ្ចក់ និងថតសែលហ្វី ដោយស្លៀករ៉ូបពណ៌ខ្មៅ ទាក់ទាញ។
នាងបានទាក់ទាញអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត នឹងភាពស្រស់ស្អាតរបស់នាង ជាមួយនឹងសក់ពណ៌ទង់ដែង និងបបូរមាត់ក្រហម ហើយនាងក៏ទទួលបាន ការចាប់អារម្មណ៍ច្រើន ចំពោះស្បែកប៉សឺឡែនថ្លារបស់នាង។

បន្ទាប់ពីឃើញរូបថតរបស់នាង អ្នកនិយមលេងអ៊ីនធើណេត បានបញ្ចេញមតិថា នាងស្អាតណាស់” “នាងជាព្រះនាង” “គួរឲ្យស្រលាញ់ណាស់” “នាងនៅតែគួរឲ្យស្រលាញ់” “នាងបានក្លាយជាស្រស់ស្អាតថ្មីៗនេះ” និង “នាងសិចស៊ីណាស់” ។
នាង JooE ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួន ក្នុងកម្មវិធីកម្សាន្តផ្សេងៗ ជាមួយនឹងបុគ្គលិកលក្ខណៈ ដ៏ស្រស់សង្ហារបស់នាង ចាប់តាំងពីបង្ហាញខ្លួនជាមួយនឹង Momoland ក្នុងឆ្នាំ២0១៦។ ថ្មីៗនេះ នាងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្រស់ចាស់ទុំរបស់នាង និងបញ្ចេញនូវភាពគួរឱ្យស្រលាញ់ ដែលនាងបញ្ចេញរស្មី៕ ដោយ៖លី ភីលីព

 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 
 
 

A post shared by 주이💙 (@j_oo.e_0en)

Most Popular

To Top