សិល្បៈ និង កម្សាន្ត

សេង សុខឃីម នៅតែអង្វរចិត្តមហាជន កុំស្តីបន្ទោស នាយចឺម

ភ្នំពេញ៖ រឿងរ៉ាវស្នេហារវាងអ្នកនាង សេង សុខឃីម និងតារាចម្រៀង នាយចឺម នៅតែជាប្រធានបទគេយកមកជជែកវែកញែក ព្រមទាំងជេរស្តី បនាយចឺម យ៉ាងខ្លាំងថាជាមនុស្សសាវ៉ា ដោយឃើញមហាជនជេរស្តី នាយចឺម ខ្លាំងពេក អ្នកមេម៉ាយ សាច់សខ្មៅ សុខឃីម បានបង្ហោះសារអង្វរចិត្ត មហាជនកុំស្តីបន្ទោសលោកទៀត ទោះបីជានាង ខឹង នាយចឺម ខ្លាំងក្តី ។

កាលពីពេលថ្មីៗនេះ អ្នកនាងសេង សុខឃីម បានបង្ហោះសារសុំចិត្តមហាជន កុំបន្ទោស នាយចឺម តទៀត ព្រោះអ្នកទាំងពីរសម្រេចចិត្ត ដោះលែងគ្នាទៅវិញ ទៅមកហើយ នាងបានរៀបរាប់យ៉ាងដូច្នេះថា «សុំចិត្តពុកម៉ែបងប្អូនទាំងអស់ កុំបន្តជេរលើ លោកចឺម អី ទទួលស្គាល់ថាខឹងគាត់ណាស់ តែគាត់ដោះលែងខ្ញុំ ខ្ញុំក៏ព្រមដោះលែងគាត់ដែរ ព្រាត់រស់ចុះកុំឱ្យ ព្រាត់ស្លាប់ ខ្ញុំសង្ឃឹមថាគាត់ និងជោគជ័យក្នុងជីវិតគាត់ ខ្ញុំដឹងថាគាត់មិន ចូលចិត្តឱ្យអ្នកណាជេរគាត់ទេ គាត់ខឹងមួម៉ៅអាក្រក់ណាស់ ចាប់ទុកថាខ្ញុំ សុំចិត្តបងប្អូនត្រឹមនិងចុះ …»។

គួរឱ្យដឹងថា ឆ្នាំនេះអ្នកនាង សេង សុឃីម មានវ័យ២៥ឆ្នាំ និងមានកូនប្រុសមួយដែលមានវ័យជិតបីឆ្នាំ ។ លោក ចឺម និងអ្នកមេម៉ាយចាយរាងរូបនេះ ត្រូវបានអ្នកគាំទ្រដឹងថា បានស្រឡាញ់គ្នាត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ ក្រោយពួកគេបានបង្ហាញទំនាក់ទំនងជាសាធារណៈ នាអំឡុងពេលក្រោយពេលថត MV ចម្រៀង បទ «ថ្លៃបណ្ណាការ» របស់នាយ ចឺម ។ ចំណងស្នេហ៍របស់ពួកគេទាំងពីរនាក់បាន ប្រកាសបញ្ចប់ជាសាធារណៈនៅថ្ងៃទី២ ខែកញ្ញា ដោយមានអ្នកទី៣ជ្រែតជ្រែក ៕

ដោយ៖ ម៉ានី

Most Popular

To Top