បារាំង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានឲ្យដឹងថា នាង Jennifer Lawrence ដែលជាតារាសម្តែង អាមេរិក បាននិយាយថា របួសដែលមាន លើរូបអាក្រាត កាយរបស់នាង ត្រូវបានគេចែកចាយ តាមប្រព័ន្ធអ៊ីនធើណេត នឹងមានជារៀង រហូតតែម្តង មិនអាចកែវិញ បានឡើយ ។
ក្នុងឆ្នាំ ២0១៤ តារា Hunger Games គឺជាជនរងគ្រោះ នៃការលួចចូល iCloud ដែលឃើញ រូបថតស្និទ្ធស្នាល របស់នាងត្រូវ បានបែកធ្លាយ នៅលើ អ៊ីនធើណេត ។ ថ្លែងទៅកាន់ Vanity Fair នាងបាននិយាយថា អ្នកណា ក៏អាចទៅមើលរូបអាក្រាត របស់ខ្ញុំបាន ដោយមិនមានការយល់ព្រមពីខ្ញុំ នៅពេលណាក៏បាន ។ មាននរណាម្នាក់ នៅប្រទេសបារាំង ទើបតែបានចេញផ្សាយពួកគេ ចំណែករបួស របស់ខ្ញុំនឹងមានជារៀងរហូត ។
តារាផ្សេងទៀត ដែលត្រូវបាន គេកំណត់គោលដៅ រួមមានតារាសម្ដែង Kirsten Dunst តារាម៉ូដែល Kate Upton និងស្វាមីរបស់នាង អតីតអ្នកប្រដាល់ កីឡាបេស្បលនៅ Detroit Tigers Justin Verlander ។ នាង Lawrence ដែលបច្ចុប្បន្នមានផ្ទៃពោះកូនដំបូង ជាមួយស្វាមី Cooke Maroney បាននិយាយថា នាងចង់រក្សាជីវិតគ្រួសារ របស់នាងជាឯកជន ៕ ដោយ៖លី ភីលីព