សិល្បៈ និង កម្សាន្ត

ប៉ូគឹមហេង សុតធីតា ជួបវិញ្ញាសារ​​ ដ៏លំបាកចំនួនពីរ នៅព្រឹកនេះ!

កញ្ញា ប៉ូគឹមហេង សុតធីតា ដែលជាបវរកញ្ញា តំណាងឲ្យកម្ពុជា ក្នុងកម្មវិធី ” Miss Grand International 2021 កំពុងមានវត្ដមាន នៅទីក្រុងភូកេត ប្រទេសថៃ ដើម្បីបំពេញបេសកម្ម ផ្នែកសិល្បៈសម្រាប់កម្ពុជា ។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ កញ្ញា ប៉ូគឹមហេង សុតធីតា និង បេក្ខនារីពីបណ្ដាប្រទេសផ្សេងទៀត កំពុងបង្ហាញភាពក្លាហាន របស់ខ្លួនក្នុងការអនុវត្ដវិញ្ញាសារ ដែលគណកម្មការផ្ដល់ជូននៅថ្ងៃនេះ ចំនួនពីរ គឺជិះខ្សែរ៉ត និងជិះអង្រឹងអាកាស នៅសួនហនុមានវើល។

នៅក្នុងវីដេអូLive រយៈពេលកន្លះម៉ោង កញ្ញា ប៉ូគឹមហេង សុតធីតា និយាយថា ការដណ្ដើមយកTop5 ឬTop10 គឺមិនអាស្រ័យលើរូបសម្ផស្ស ឬម៉ូតសក់នោះទេ គឺអាស្រ័យ លើសមត្ថភាព ទាំងព្រមរបស់បេក្ខនារីម្នាក់ៗ ។ សម្រាប់ការជិះខ្សែរ៉ត និង អង្រឹងអាកាសនេះ គឺនាងភ័យខ្លាចបំផុត ព្រោះនាងមិន ដែលជិះពីមុនមកនោះទេ។

ប៉ូគឹមហេង សុតធីតា៖”ពិន្ទុរបស់ខ្ញុំ គឺស្ថិតនៅក្នុងសកម្មភាព របស់ខ្ញុំរាល់ថ្ងៃ ដែលខ្ញុំចូលរួមជាមួយគេ ធ្វើការងារដ៏ខ្លាំងខ្លា បញ្ចេញសកម្មភាពជាមួយគេ ហើយការរៀបចំខ្លួនរបស់ខ្ញុំគ្រាន់ តែជារឿងបន្ទាប់បន្សំទេ” ។

សូមរំលឹកថា កញ្ញា ប៉ូគឹមហេង សុតធិតា បានចេញពីកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីការប្រកួតដ៏អស្ចារ្យមួយ គឺកម្មវិធីប្រកួត”Miss Grand International 2021 កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការចេញដំណើរទៅប្រកួត របស់កញ្ញានេះ ត្រូវបានអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស កំពុងតាមដានសកម្មភាព និងការប្រកួត របស់កញ្ញាស្ទើរគ្រប់វិញ្ញាសារ នៅលើទឹកដីប្រទេសថៃ ៕ Source: Sabay

Most Popular

To Top