កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា តារាសម្តែងស្រីម្នាក់ បានផ្តួល IU ដោយមានអ្នកទស្សនា ចំនួ២៣,៧២ លាននាក់ នៅលើ Instagram ហើយបានក្លាយជាតារា ដែលមានអ្នកទស្សនា ច្រើនជាងគេទី៨ នៅប្រទេសកូរ៉េខាងត្បូង ។
នៅថ្ងៃនេះតារាស្រីនាង Jung Ho Yeon បានក្លាយជាតារាកូរ៉េមានអ្នកទស្សនាច្រើនជាងគេលំដាប់ទី ៨ ចំនួន ២៣,៧៣ លាននាក់ ធ្វើឲ្យនាង IU ជាប់ចំណាត់ថ្នាក់លេខ៩វិញ ជាមួយនឹងភាពល្បីល្បាញនៃការសម្តែងក្នុងរឿង ‘Squid Game’ នេះ នាង Jung Ho Yeon បានកើនឡើងជាតារាពេញមួយយប់ ខណៈចំនួនអ្នកទស្សនា Instagram របស់នាងបានកើនឡើងពីប្រមាណ ៤០០,០០០ followers ដល់ ២៣,៧៣ លាននាក់។
នាង Jung Ho Yeon ក៏បានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលផងដែរ ខណៈនាងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយទីភ្នាក់ងារសិល្បៈច្នៃប្រឌិត “Creative Artists Agency”។ កាលពីដើមខែនេះ របាយការណ៍បានបង្ហាញពីតារាស្រីក្នុងរឿង’Squid Game’ បានចុះហត្ថលេខាជាមួយភ្នាក់ងារ Major American talent and sports agency Creative Artists Agencyជាកន្លែងសម្រាប់តារាដូចជា Brad Pitt, Tom Hanks, Beyonce, Norah Jones, Cardi B, និង Justin Bieber ។
ជាមួយគ្នានេះដែរ តារាកូរ៉េដែលមានអ្នក Follow ច្រើនជាងគេក្នុងប្រទេសកូរ៉េគឺនាង Jennie សមាជិកក្រុម BLACKPINK មានអ្នក Follow ៥៧,៤០ លាននាក់ បន្ទាប់មក BTS បន្ទាប់មក Jisoo សមាជិក BLACKPINK នាង Rose និងតាម Instagram ផ្លូវការរបស់ BLACKPINK តារាសម្ដែង Lee Min Ho និង Cha Eun Woo ស្ថិតនៅលំដាប់ទី ៧៕ដោយ៖លី ភីលីព