សេអ៊ូល៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ខែ ពីបទសម្លាប់សត្វឆ្មាចំនួន ៧៦ក្បាល ដែលជាករណីដ៏សាហាវឃោរឃៅបំផុតមួយរបស់ប្រទេសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ តុលាការស្រុក Changwon នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា បុរសនោះមានអាយុ២០ឆ្នាំ ត្រូវបានកាត់ទោសពីបទបំពានច្បាប់ ការពារសត្វរបស់ប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយតុលាការមិន បានកំណត់អត្តសញ្ញាណបុរសនោះទេ ។ យោងតាមសាលក្រមរបស់តុលាការ ដែលបានមើលឃើញ ដោយសារព័ត៌មាន AP បានឱ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសានេះថា លោកនាយករដ្ឋមន្ត្រី របស់ប្រទេសកូរ៉េ ខាងត្បូង ធ្វើការលាលែងពីមុខតំណែង ក្រោយពីបក្សកាន់អំណាច របស់លោកបានចាញ់ការបោះឆ្នោតនៅរដ្ឋសភា ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយបានដកស្រង់សម្តីចេញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងថា លោក Han Duck-sooនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានលាលែងពីតំណែងបន្ទាប់ ពីគណបក្សអំណាច ប្រជាជនដែលកំពុងកាន់អំណាចបានចាញ់ក្នុងការបោះឆ្នោតសភា ។ជុំវិញការលាលែងនេះដែរ មិនទាន់ មានការចុះផ្សាយព័ត៌មាន...
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃពុធបានសម្រេច ចិត្តផ្អាកមួយ ផ្នែកនៃកិច្ចព្រមព្រៀង យោធាជាមួយកូរ៉េខាងជើង ដែលបានឈានដល់ក្នុងឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ ការសម្រេចចិត្ដចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានអះអាងថា ខ្លួនបាន “បាញ់បង្ហោះដោយជោគជ័យ” នូវគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម ហើយវាបានចូល “យ៉ាងត្រឹមត្រូវ” ចូលទៅក្នុងគន្លងតារាវិថី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។...
សេអ៊ូល ៖ ដោយក្រុមហ៊ុននេះបានប្រាប់ AFP កាលពីថ្ងៃសុក្រ ឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics នឹងដាក់ឲ្យដំណើរ ការសេវាកម្មបកប្រែការ ខលទូរសព្ទតាម ពេលវេលាជាក់ស្តែង ដោយប្រើ បច្ចេកវិទ្យា AI នៅឆ្នាំក្រោយ ដោយអះអាងថា វានឹងធ្វើឲ្យការសន្ទនា តាមភាសាមានភាពងាយ ស្រួលជាងមុន យោងតាមការចេញផ្សាយពី...
បរទេស៖ សារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា កម្មករម្នាក់ត្រូវបានសម្លាប់ដោយមនុស្សយន្តលើកប្រអប់នៅមជ្ឈមណ្ឌលចែកចាយកសិកម្មមួយ ដែលមានទីតាំងនៅខេត្ត South Gyeongsang ក្នុងប្រទេស កូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅបរិវេណរោងចក្រនេះ កាលពីល្ងាចថ្ងៃអង្គារ នៅពេលដែលជនរងគ្រោះដែលជាបុគ្គលិកនៃក្រុមហ៊ុនមនុស្សយន្ត អាយុ ៤០ឆ្នាំ ដែលកំពុងធ្វើការពិនិត្យនៅក្នុងឧស្សាហកម្មមនុស្សយន្តដែលបានដំឡើងនៅក្នុងរោងចក្រនោះ បានព្យាយាមត្រួតពិនិត្យប្រតិបត្តិការឧបករណ៍ចាប់សញ្ញានៃមនុស្សយន្តលើកអីវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឲ្យដឹងថារដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងប្រកាសស្វែងរកជំនួយពីធនាគារក្នុងស្រុកចំនួន៥ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធរបស់ប្រទេសប៉ូឡូញក្នុងទំហំទឹកប្រាក់ដល់ទៅ២២ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងWarsawបានសម្រេចចិត្តទិញអាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ទៀតថា៖ធនាគារក្នុងស្រុកចំនួន៥កំពុងពិនិត្យឡើងវិញនូវប្រាក់កម្ចីដែលរួមបញ្ចូលគ្នាជាវិធានការគាំទ្រក្នុងគោលបំណងជួយដល់ការទិញផ្នែករឹងយោធារបស់Warsawពីទីក្រុងសេអ៊ូល។ កញ្ចប់អាវុធទាំងនោះត្រូវបានគេដឹងថាមានរាប់បញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំគ្រាប់រ៉ុក្កែត និងយន្តហោះចម្បាំងផងដែរ។ របាយការណ៍នេះបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូលក្នុងការធ្វើការជុំវិញឧបសគ្គផ្នែកហិរញ្ញប្បទានរបស់ប្រទេសប៉ូឡូញ ដើម្បីធានានូវអ្វីដែលនឹងក្លាយជាកុងត្រាលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង ដែលមានតម្លៃប្រហែល ២២,៧ពាន់លានដុល្លារ។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងធ្វើឡើងបន្ទាប់ពីបរាជ័យការចរចារវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលក្រុមហ៊ុនផលិតសព្វាវុធកូរ៉េខាងត្បូងបានត្រៀមរៀបចំការផ្គត់ផ្គង់រថក្រោះ និងយន្តហោះចម្បាំងមួយចំនួន៕ប្រែសម្រួល៖ស៊ុនលី
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាច្រើន ហើយនៅថ្ងៃពុធនេះ អាជ្ញាធរបានចេញ ការព្រមាន ខណៈព្យុះត្រូពិច Khanun បានបក់បោកចេញពីឆ្នេរសមុទ្រ ភាគខាងត្បូងរបស់ប្រទេសជប៉ុន នឹងឆ្ពោះទៅកាន់ទឹកដីកូរ៉េខាងត្បូង ។ ខ្យល់ព្យុះនេះ ត្រូវបានប្រែក្លាយស្ថានភាពជាព្យុះទីហ្វុង បានជំរុញឱ្យកូរ៉េខាងត្បូងចាប់ផ្តើមជម្លៀស មនុស្សរាប់ម៉ឺននាក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដំណើរទស្សនកិច្ច ទៅកាន់ប្រធានាធិបតី កូរ៉េខាងត្បូង Yoon Suk-yeol និងសមភាគី ប៉ូឡូញ លោក Andrzej Duda ធ្វើឡើងនៅក្នុងពេលដែលរបាយការណ៍ពាណិជ្ជកម្មរវាងគ្នាបានកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រមួយ ហើយភាគីទាំងពីរបានសន្យាថានឹងធ្វើការរួមគ្នាលើគម្រោងឧស្សាហកម្មការពារជាតិ និងថាមពលធំៗផ្សេងទៀតផងដែរ។ នៅក្រោយកិច្ចពិភាក្សា ជាមួយនឹងភាគីប៉ូឡូញ លោក Andrzej Duda រួចរាល់លោក Yoon...
សេអ៊ូល ៖ នាថ្ងៃទី ២៩ ខែមិថុនា ក្រុមវង់តន្រ្តីជាតិ របស់ប្រទេសកូរ៉េបាននិយាយថា ខ្លួននឹងបង្ហាញខ្លួនជាលើកដំបូង នូវមនុស្សយន្ត Android ដើម្បីធ្វើជាអ្នកដឹកនាំ សម្រាប់ការវង់ភ្លេងជាតិឡើងវិញ នៅថ្ងៃសុក្រជាមួយនឹងតន្ត្រី ដែលបានសម្តែងដោយប្រើ ឧបករណ៍ប្រពៃណី របស់ប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រUPI ។ មនុស្សយន្ត ប្រព័ន្ធ ប្រតិបត្តិការ...
បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែត The WSJ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ទីបំផុតគឺបានទទួលភ្លើងខៀវ ពីសហរដ្ឋអាមេរិក ហើយក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ជាច្រើនរយពាន់គ្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែល បានបន្តទៀតថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀង ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមដឹកជញ្ជូនអាវុធ ទាំងនោះតាមនាវាទៅកាន់សហរដ្ឋអាមេរិក ជាមុនដែលក្រោយមកនឹងបន្តដឹក បន្តទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីទាំងពីរមិនបានទទួលស្គាល់ព៍ត៌មាននេះ នៅឡើយដោយសារ...