ភ្នំពេញ៖ មុននេះបន្តិច អ្នកនាង សុទ្ធ បញ្ចកា អតីតគូស្នេហ៍តារាសម្ដែងប្រុស មាសឧស្សាហ៍ ហៅ អេដវីន និងកញ្ញា អាណា រ៉ូស បានបង្ហាញសកម្មភាពស្និទ្ធស្នាលគ្នាលើកដំបូងក្រោយពីមានជម្លោះពាក្យសម្ដីជាមួយគ្នា កាលពីប៉ុន្មានខែមុន ។

ដូចដែលទស្សនិកជន បានជ្រាបរូចមកហើយថា កាលពីប្រមាណជាង ៤ខែមុន អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារសន្ទនារបស់កញ្ញា រ៉ូស ជាមួយមិត្តភិក្ដិ ដែលបង្ហាញថា រ៉ូស ធ្លាប់បានទាក់ទងគូស្នេហ៍របស់ខ្លួន គឺលោក អេដវីន ។ ការលើកបង្ហាញរបស់អ្នកនាង សុទ្ធ បញ្ចកា នេះផងដែរ គឺក្រោយពីលោក អេដវីន បានប្រើប្រាស់អំពើហិង្សា មកលើរូបរាង ដោយសារភ្លើងប្រច័ណ្ឌ ។
យ៉ាងណាមិញ ក្រោយពីអ្នកនាង សុទ្ធ បញ្ចកា បង្ហាញសារមួយនោះជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ កញ្ញា រ៉ូស ក៏បានចេញមុខបដិសេធភ្លាមៗ ជាមួយ Lookingtoday ថា មែនជាការពិតទេ ច្បាស់ណាស់ថា មាននរណាម្នាក់ រៀបចំឆាកល្ខោន ធ្វើបាបលើរូបនាង ។

តារាស្រីដែលធ្លាប់ល្បីត្រូវគេ Troll ច្រើនបំផុតរូបនេះ បានបញ្ជាក់ថា “មិនមែនជាការពិតទេបង វាជាការរៀបចំរបស់អ្នកដែលស្អប់ខ្ញុំ ហើយខ្ញុំដឹងថាវាជានរណា គ្រាន់តែមិនចង់ពាក់ព័ន្ធច្រើន សុំដឹងក្នុងចិត្តបានហើយ” ។ រ៉ូសបន្តថា នាង មិនមានអ្វីពាក់ព័ន្ធជាមួយបុរសដែលជាប្ដីគេ រួចទៅហើយនោះឡើយ ។
ជាមួយគ្នានោះដែរ កាលនោះ សង្គ្រាមពាក្យសម្ដី ឌឺដង ផ្លែផ្កា រវាង អ្នកនាង សុទ្ធ បញ្ចកា និងកញ្ញា រ៉ូស ក៏បានកើតមានជាហូរហែរនៅលើបណ្ដាញសង្គម ប៉ុន្តែបានមួយរយៈខ្លីក៏ស្ងប់ស្ងាត់ទៅវិញ រហូតមកដល់ពេលនេះ ស្រាប់តែឃើញអ្នកទាំងពីរនាក់ ល្អូកល្អិនជាមួយគ្នា ដូចបងប្អូន ។
សូមបញ្ជាក់ថា ក្នុងសារដែលបង្ហោះដោយអុ្នកនាង សុទ្ធ កញ្ចកា លើបណ្ដាញសង្គមហ្វេសប៊ុក កាលពីកំលុងខែមិថុនា ឆ្នាំ ២០២១ ទំនងជាការឆ្លងឆ្លើយគ្នា រវាងតារាសម្ដែង អាណា រ៉ូស និងមិត្តភក្ដិ បានឱ្យឃើញដូច្នេះថា លោក អែតវីន ពិតជាបានធ្លាប់រួមមេត្រីស្នេហ៍ជាមួយ អាណា រ៉ូស ពិតប្រាកដមែន ដោយយោងតាមការសរសេររបស់ អាណា រ៉ូស “សង្សារគ្នាហើយ…បានស៊ីច្រើនថ្ងៃហើយ…មួយថ្ងៃ បីដង” ។ ហើយព្រោះតែការបង្ហោះនេះ បានធ្វើឱ្យកញ្ញា រ៉ូស ឈឺចិត្តស្អិតទ្រូងយ៉ាងខ្លាំង ៕ ដោយ៖ ម៉ានី




