សិល្បៈ និង កម្សាន្ត

ទស្សនាទីក្រុងអណ្តែត ទឹកដំបូងបង្អស់របស់ពិភពលោក! ទីក្រុង Oceanix បង្កើតឡើងការពារទឹកជំនន់ គាំទ្រដោយ UN នឹងសាងសង់នៅ កូរ៉េខាងត្បូងនាឆ្នាំ២០២៥

កូរ៉េខាងត្បូង៖ មេដឹកនាំគម្រោងបានប្រកាសជាផ្លូវការថា ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោកនឹងត្រូវបានសាងសង់នៅឆ្នេរសមុទ្រកូរ៉េខាងត្បូងនៅឆ្នាំ២០២៥ ដើម្បីជាមធ្យោបាយសម្រាប់មនុស្សជាតិក្នុងការរស់រានមាន ជីវិតពីការកើនឡើងកម្រិតទឹកសមុទ្របង្កើតឡើងដើម្បីការពារទឹកជំនន់គាំទ្រដោយ អង្គការសហប្រជាជាតិនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


សម្រាប់ការគាំទ្រដោយអង្គការសហប្រជាជាតិ ទីក្រុងបណ្តែតទឹកដែលត្រូវបានសាងសង់នៅឆ្នេរសមុទ្រនៃទីក្រុងប៊ូសាន នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ រួមមានកោះជាច្រើនបង្កើតឡើងដោយមនុស្សដែល ទាំងអស់ឡើងនឹងសមុទ្រ ដើម្បីលុបបំបាត់ហានិភ័យនៃទឹកជំនន់។ ទីក្រុងដែលមានភាពគ្រប់គ្រាន់ដោយខ្លួនឯង នឹងបង្កើតថាមពលអគ្គិសនីពីបន្ទះសូឡានៅលើអគារនានា ផលិតអាហារ ការបន្លែងទឹកសាបដោយខ្លួនឯង និងអ្នករស់នៅតាមសាឡាងរវាងកោះ នៅលើទូកនាពេលអនាគត។
វាក៏អាចទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ រលកយក្សស៊ូណាមិ និងព្យុះសង្ឃរាប្រភេទទី៥ ដោយសារវេទិកាបណ្តែតរបស់វា នឹងត្រូវបោះយុថ្កាទៅនឹងបាតសមុទ្រ។ ការសាងសង់ទីក្រុងបណ្តែតទឹកនេះ ប៉ាន់ស្មានថា នឹងចំណាយទឹកប្រាក់អស់ ២០០ លានដុល្លារ (១៥០ លានដុល្លារ) នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយសារកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្របានចុះហត្ថលេខាដោយទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ អ្នករចនា UN-Habitat និងអ្នករចនា New York Oceanix ។


គេហទំព័រឌៀលីអនឡាញបានទាក់ទង Oceanix សម្រាប់ព័ត៌មានបន្ថែម ហើយ វានៅតែមិនច្បាស់ថា តើអ្នកស្រុកនឹងត្រូវគិតថ្លៃដើម្បីរស់នៅទីនោះ ឬក៏ថ្លៃជួលប៉ុន្មានដែរ។ ក្រុមហ៊ុនបាននិយាយថា ការងារកំពុងបន្តដើម្បីកំណត់ថា តើអ្នកស្រុកនឹងជានរណា និងរបៀបដែលពួកគេនឹងត្រូវបាន ជ្រើសរើស។នេះបើយោងតាម Oceanixថា ទីតាំងពិតប្រាកដនៃគំរូដើម កោះអណ្តែតនេះនៅតែត្រូវបានកំណត់ បើទោះបីជាគ្រាន់តែចេញពីទីក្រុង Busan North Port គឺជាជម្រើសដែលទំនងក៏ដោយ ។


លោក Maimunah Mohd Sharif នាយកប្រតិបត្តិនៃ UN-Habitat បាននិយាយថា ទីក្រុងអណ្តែតទឹកប្រកបដោយនិរន្តរភាពគឺជាផ្នែកមួយនៃឃ្លាំងអាវុធនៃយុទ្ធសាស្ត្របន្សាំអាកាសធាតុមានសម្រាប់ពួកយើង។ ជំនួសឲ្យការប្រយុទ្ធជាមួយនឹងទឹក ចូរយើងរៀនរស់នៅដោយសុខដុមជាមួយវា៕


ដោយ៖លី ភីលីព

Most Popular

To Top