ជារឿងមួយដែល នឹកស្មានមិនដល់ សម្រាប់បវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា MGI ២០២១ បានជួបស្ដែងៗក្រោយប្រកួត វគ្គបឋមយប់មិញនេះចប់ មានអ្នកគាំទ្រកម្ពុជា បានស្រែកហៅនាងថែមទាំងមាន របស់ពិសេស ជូននាងទៀតផង ។
វីដេអូខ្លីមួយនៅលើបណ្ដាញសង្គម Tik Tok របស់បវរកញ្ញាកម្ពុជា សុតធីតា ទម្លាយប្រាប់មហាជន ក្នុង live ហ្វេសប៊ុកកាលពីយប់ថ្ងៃទី០២ ធ្នូថា ក្រោយនាងប្រកួតរួច រាល់រៀបនឹងដើរ ចូលទៅក្រោយឆាកស្រាប់ តែសម្លេងស្រែក ហៅ ឈ្មោះនាង បន្លឺឡើងយ៉ាងខ្លាំង ធ្វើឱ្យនាងស្រឡាំងកាំង មិននឹកស្មានមានអ្នកគាំទ្រ កម្ពុជាមកគាំទ្រ នាងដល់ប្រទេសថៃ និងមានរបស់ពិសេស ជូននាងទៀត។
បវរកញ្ញា ប៉ូគឹមថេង សុតធីតា៖ “រាល់ដងពេលប្រកួតនៅកម្ពុជា តែងតែមានអ្នកគាំទ្រយកផ្កា មកជូនពេលប្រកួតចប់ តែពេលមកប្រកួត ក្រៅស្រុកបែបនេះគ្មានរូបភាព ចឹងទៀតទេ ប៉ុន្តែអ្នក ទាំងអស់ដឹងទេថា ខ្ញុំរំភើបមិននឹកស្មាន ដល់ថាក្រោយប្រកួតចប់ខ្ញុំ រៀបចូលក្រោយវិញស្រាប់តែមានគេ ស្រែកហៅខ្ញុំ គាត់គឺប្រជាជនកម្ពុជាមកគាំទ្រខ្ញុំហើយគាត់ជូនកាដូខ្ញុំទៀត ហើយពេលនោះយើង បាននិយាយគ្នាច្រើន”។
ទន្ទឹមនឹងនេះថ្វីត្បិតថាមិនសូវមាន អ្នកគាំទ្រទៅលើកទឹកផ្ទាល់ យ៉ាងណាក្ដី ប៉ុន្តែប្រជាជនកម្ពុជារាប់ពាន់នាក់ បានគាំទ្រនាងយ៉ាងពេញទំហឹង ទាំងការលើកគាំទ្រលើកទឹកតាមរយៈការ Live ចំងាយ និងការជួយបោះឆ្នោតដើម្បីកម្ពុជា បន្តដំណើរទៅវគ្គបន្ទាប់ជាច្រើន៕