កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុមតារចម្រៀង នារីកូរ៉េខាងត្បូង IZ*ONE នាង Choi Ye Na បានបដិសេធពាក្យចចាមអារ៉ាមថ្មីៗនេះ អំពីការជាប់ពាក់ព័ន្ធរបស់នាងជាមួយ នាយកប្រតិបត្តិ លោក Chaebol ។
កាលពីថ្ងៃទី២ ខែធ្នូ ផលិតកម្ម Yuehua Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងផែនការរបស់ពួកគេក្នុងការដំណើរការផ្លូវច្បាប់ប្រឆាំងនឹង ការបង្ហោះព្យាបាទដែលធ្វើឡើងប្រឆាំងនឹងនាង Choi Ye Na ។ ថ្មីៗនេះ SBS បានរាយការណ៍ថា ប្អូនប្រុសរបស់ Lee Jay Hyun ជានាយកប្រតិបត្តិនៃ CJ Group ប្រហែលជាបានដើរតួជា អ្នកឧបត្ថម្ភសម្រាប់តារាល្បី ‘A’ ។
យោងតាមរបាយការណ៍ថា ប្អូនប្រុសរបស់ Lee Jay Hyun ជានាយកប្រតិបត្តិរបស់ Lee Jay Hyun Property Holdings ត្រូវបានគេចោទប្រកាន់ថា បានជួយ ‘A’ ឲ្យក្លាយជាសមាជិកថេរនៅក្នុងកម្មវិធីផ្សាយដែលមានទំនាក់ទំនងជាមួយ CJ Group ។ ការសង្ស័យជាច្រើនបានកើនឡើងតាមអ៊ីនធើណេតថា តារាល្បី ‘A’ គឺ Choi Ye Na ។ ជាការឆ្លើយតប Yuehua Entertainment បានបដិសេធយ៉ាងខ្លាំងចំពោះរឿងនេះ៕