សិល្បៈ និង កម្សាន្ត

ទីភ្នាក់ងាររបស់ Choi Ye Na ចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម អំពីការពាក់ព័ន្ធរបស់នាង ជាមួយនាយកប្រតិបត្តិ

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម IZ*ONE នាង Choi Ye Na នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែលផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមអំពីការពាក់ព័ន្ធរបស់នាង ជាមួយនាយកប្រតិបត្តិ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន របស់អ្នកទំាង២នាក់ កាលពីពែលថ្មីៗនេះ។

ថ្មីៗនេះ SBS បានរាយការណ៍ថា ប្អូនប្រុសរបស់លោក Lee Jay Hyun ជានាយកប្រតិបត្តិនៃ CJ Group ប្រហែលជាបានដើរតួ ជាអ្នកឧបត្ថម្ភសម្រាប់តារាល្បី ‘A’ ។ យោងតាមរបាយការណ៍ ប្អូនប្រុសរបស់លោក Lee Jay Hyun ដែលជានាយកប្រតិបត្តិរបស់ Lee Jay Hyun Property Holdings ត្រូវបានគេចោទប្រកាន់ថា បានជួយ ‘A’ឲ្យក្លាយជាសមាជិកថេរ នៅក្នុងកម្មវិធីផ្សាយ ដែលមានទំនាក់ទំនងជាមួយ CJ Group ។ ការសង្ស័យជាច្រើនបានកើនឡើង តាមអ៊ីនធើណេតថា តារាល្បី ‘A’ គឺ Choi Ye Na ។

នៅថ្ងៃទី ៦ ខែធ្នូ ផលិតកម្ម Yuehua Entertainment បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយផ្សេងទៀត ទាក់ទងនឹងផែនការរបស់ពួកគេ ដើម្បីបន្តចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងការបង្ហោះ និងការអត្ថាធិប្បាយអាក្រក់ ។សេចក្តីថ្លែងការណ៍ផ្លូវការ មានដូចខាងក្រោម៖ សួស្តី នេះជា Yuehua Entertainment ដោយថ្មីៗនេះ យើងបានដឹងពាក្យចចាមអារ៉ាម អាក្រក់ប្រឆាំង នឹងសិល្បកររបស់យើង Choi Ye Na ត្រូវបានផ្សព្វផ្សាយ ពេញសហគមន៍អនឡាញ ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្វីៗជាច្រើនទៀត។

យើងកំពុងតែបញ្ជាក់យ៉ាងមុតមាំថា Choi Ye Na មិនមានពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះទេ។ ជាការឆ្លើយតប យើងកំពុងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងអ្នកអត្ថាធិប្បាយព្យាបាទ ដែលបង្កផលប៉ះពាល់ផ្លូវចិត្ត និងការឈឺចាប់លើ Choi Ye Na ទើបតែលាតត្រដាងស្លាប សម្រាប់សុបិនរបស់នាងក្នុងវ័យ ២០ ឆ្នាំប៉ុណ្ណោះ។

ដូចដែលបានបញ្ជាក់រួចមកហើយ យើងនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងប្រឆាំងនឹងការផ្សព្វផ្សាយ និងការសរសេរអត្ថបទព្យាបាទ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់សិល្បកររបស់យើង។ យើងនឹងតាមប្រមាញ់ប្រភព នៃហេតុការណ៍នេះ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយយើងនឹងធ្វើឲ្យអស់ ពីសមត្ថភាព ដើម្បីការពារកុំឲ្យមានរឿងនេះ កើតឡើងទៀត។ ដូច្នេះ យើងណែនាំអ្នកកុំឱ្យបន្ត សកម្មភាពអាក្រក់បែបនេះ។

បច្ចុប្បន្នយើងកំពុងប្រមូលភ័ស្តុតាង តាមរយៈការត្រួតពិនិត្យជាប់លាប់ និងការណែនាំដែលដាក់ជូន ដោយអ្នកគាំទ្រ ហើយយើងគ្រោងនឹងបន្តចេញលិខិត មានបំណងប្ដឹង តាមរយៈក្រុមហ៊ុនច្បាប់ នៅពេលដែលយើងបញ្ចប់ ការចងក្រងភស្តុតាង។ យើងនឹងបន្តឆ្លើយតបយ៉ាងខ្លាំង ដោយមិនបង្ហាញពីការបន្ធូរបន្ថយ ឬការដោះស្រាយដើម្បីទប់ស្កាត់ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬការបង្ហោះព្យាបាទ៕ ដោយ៖លី ភីលីព

Most Popular

To Top