សិល្បៈ និង កម្សាន្ត

លោក Taeyang សមាជិកក្រុម BIGBANG និងនាង Min Hyo Rin ទទួលចំណងដៃ កូនដំបូងរបស់ពួកគេ

កូរ៉េខាងត្បូង៖ យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី ៦ ខែធ្នូ បានឲ្យដឹងថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងកូរ៉េខាងត្បូង លោក Taeyang និងតារាសម្តែងកូរ៉េខាងត្បូង នាង Min Hyo Rin បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ មកកាន់គ្រួសារមុននេះ នាង Min Hyo Rin បានបញ្ជាក់ជាផ្លូវការថា នាងមានផ្ទៃពោះនៅថ្ងៃទី ២៧ ខែកញ្ញា បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។

ទន្ទឹមនឹងនេះលោក Taeyang និងនាង Min Hyo Rin បានចាប់ផ្តើមទាក់ទងគ្នា ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤បន្ទាប់ពីបានជួបគ្នា នៅក្នុងវីដេអូចម្រៀង សម្រាប់បទចម្រៀងទោល របស់លោក “1AM” ។ អ្នកទាំង២នាក់ បានចេញជាសាធារណៈ ជាមួយទំនាក់ទំនងរបស់ពួកគេ ក្នុងឆ្នាំ ២០១៥ ហើយបានរៀបការនៅឆ្នាំ ២០១៨ ៕ ដោយ៖លី ភីលីព

Most Popular

To Top