ភ្នំពេញ៖ ស្របពេលជាមួយកេរ្តិ៍ឈ្មោះ កំពុងល្បីល្បាញ ជាតារាចម្រៀងស្រីឆ្នើម ក្នុងប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ក៏ត្រូវបានអ្នកគាំទ្រដឹងច្បាស់ថា ជាតារាចម្រៀងស្រីមួយរូប ដែលមិននិយមការតុបតែងខ្លួនសិចស៊ី បញ្ចេញសាច់លើក្រោម ដូចតារាស្រីដទៃឡើយ ។

ប៉ុន្តែក្រោយពីបានរៀបការ មានស្វាមី និងមានកូនប្រុសម្នាក់រួចមក សង្កេតឃើញថា ម្ដងម្កាលនាងចេះស្លៀកពាក់សិចស៊ី ហើយបង្អួតសម្រស់ តាមរយៈគណនីបណ្ដាញសង្គម របស់នាង ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានពញ្ញាក់អារម្មណ៍មហាជន និងអ្នកគាំទ្រ ដោយការស្លៀកឈុតប៊ីគីនី នៅអាងហែលទឹក ជាមួយប្ដី និងកូនប្រុសរបស់នាង ដែលមើលទៅ នាងនៅតែរក្សារាង បានយ៉ាងស្រស់ស្អាត មិនមានអ្វីខុសប្លែក កាលពីនៅលីវឡើយ ។


ជាការពិតណាស់ សម្រាប់ការលេងខ្លួនកាលីព សិចស៊ី ជាមួយសម្លៀកបំពាក់ប៊ីគីនី ដូចច្នេះ គឺជារឿងកម្របំផុត សម្រាប់តារាចម្រៀងស្រីជួរមុខ នៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ ។ ដោយកន្លងមកគឺនាង តែងតែស្លៀកពាក់ សម្លៀកបំពាក់ជិតៗ បិទបាំងរាងកាយ តាំងពីក្បាល ដល់ចុងជើង ហើយបើទោះជាពេលខ្លះនាងសិចស៊ី ក៏បានត្រឹមតែបង្ហាញសាច់ខ្នងតិចតួចប៉ុណ្ណោះ ដូច្នេះហើយទើបលើកនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ។

គួរឱ្យដឹងថា អ្នកនាង ឱក សុគន្ធកញ្ញា នៅតែរក្សាបានប្រជាប្រិយភាពខ្លាំង បើទោះជានាងមានប្ដី និងកូនមួយហើយយ៉ាងណាក៏ដោយ ។ ជាមួយគ្នានេះ បើក្រឡេកទៅមើលសម្រស់របស់នាង កាន់តែស្រស់ស្អាត ទ្វេរមួយកម្រិតថែមទៀត ៕ ដោយ៖ ម៉ានី

