សិល្បៈ និង កម្សាន្ត

ឱក សុគន្ធកញ្ញា បញ្ចេញ​ម្ដង​មួយ​អាល់ប៊ូម ដើម្បី​ស្ទង់​មតិ​ហ្វេនៗអំពី​សម្រស់​របស់​ខ្លួន

តារា​ចម្រៀង​ស្រី​វ័យជ្រេ តែ​សម្រស់​នៅ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ ឱក សុគន្ធកញ្ញា ទើប​បញ្ចេញ​រូប​ថត​ទាំង​អាល់ប៊ូម​នៅ​លើ​បណ្ដាញ​សង្គម ហើយ​សួរ​អ្នក​គាំទ្រ​អំពី​សម្រស់​របស់​ខ្លួន ដោយ​និយាយ​ថា៖ “យ៉ាង​ម៉េច​ដែរ​បងប្អូន សម្រាប់​រូប​ប៉ុន្មាន​សន្លឹក​នេះ”។

ក្នុង​ឈុត​ពណ៌ស ជាមួយ​ក្រែម​លាប​បបូរ​មាត់​ក្រហម​ឆ្អិនឆ្អៅ តារា​ចម្រៀង​រូប​នេះ និយាយ​ថា ទម្រាំដាច់ចិត្តផុស គិតនោះគិត ព្រោះកម្រ ប្រើក្រែមលាបមាត់ ពណ៌ឆ្អិនឆ្អៅបែបនេះ។ តែ​បើ​ជ្រុល​ជា​បញ្ចេញ​ហើយ គឺ​ចេញ​ម្ដង​មួយ​អាល់ប៊ូម​តែ​ម្ដង។

ឆ្លើយ​នឹង​សំណួរ​IDOL របស់​ខ្លួន អ្នក​គាំទ្រច្រើន​លើសលប់ បាន​សរសើរ​ថា​ស្អាត​ប្លែក និង​អ្នក​ខ្លះ​ថា សម្រស់​នេះ​មិន​សម​ថា​មាន​ស្វាមី និង​កូន​ទៅ​ហើយ​នោះ​ទេ។ រីឯ​អ្នក​គាំទ្រ​ម្នាក់​និយាយ​ថា ចេញ​មក​ម្ដង​នេះ​បែប​កាច​ហ្មង តែ​ស្អាត​ខ្លាំង​ណាស់៕

ប្រភព៖sabay

Most Popular

To Top