សិល្បៈ និង កម្សាន្ត

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រពេទ្យ​ ទៅជួយទទួលទារិកាម្នាក់ អាការៈ ក្ដៅខ្លួនក្អួតធ្លាក់ឈាម ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត

រូបភាព៖ អ្នកឧកញ៉ា ទៀ វិចិត្រ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្ទាប់ពីទទួលព័ត៌មានស្នើរសុំជំនួយអូប័រពេទ្យ ពីក្រុមគ្រួសារទារិកាជាអ្នកជំងឺ កាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយក ក្នុងក្រុងកោះរ៉ុង ដោយទារិកាខាងលើមានអាការៈ ក្ដៅខ្លួនខ្លាំង ក្អួតធ្លាក់ឈាម យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ទារិកាខាងលើមានឈ្មោះ  វ៉ឹម ចាន់ណាលីន  មានឪពុកឈ្មោះ  នេត ឧត្តម អាយុ២៤ និងម្ដាយឈ្មោះ អែល ខុំ អាយុ២៥ឆ្នាំ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

ទារិកាខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Most Popular

To Top