ភ្នំពេញ៖ អតីតារាសម្តែងស្រីអ្នកនាង ស៊ុំ សុម៉ាលី ក្រោយពីរៀបការ កាលពីកំលុងឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ នាងមិនដែលបង្ហាញមុខ សូម្បីម្ដងនៅលើឆាកទូរទស្សន៍ និងកម្មវិធីសិល្បៈសូម្បីម្ដង។

ហើយបើទោះជាពេលនេះ នាងបានលែងលះ ចែកផ្លូវគ្នាជាមួយអតីតស្វាមី ហើយយ៉ាងណាក៏ដោយ ក៏គ្មានដំរួយថា នាងអាចនឹងវិលរក អាជីពសិល្បៈវិញដែរ ។
យ៉ាងណាមិញ ទោះជាលែងមានឈ្មោះ ជាតារាសិល្បៈហើយយ៉ាងក្ដី ក៏អ្នកមេម៉ាយសាច់ខ្ចីរូបនេះ នៅតែមានទស្សនិកជនមួយចំនួន នឹករឮក និងស្ដាយសមត្ថសម្ដែងដ៏ល្អរបស់នាង ។ ហើយជាមួយគ្នានេះដែរ គេក៏ដឹងថា បច្ចុប្បន្ន ស៊ុំ សុម៉ាលី កំពុងសម្ងំរស់នៅ ជាមួយកូនស្រីតែម្នាក់របស់នាង ក្នុងនាមជាអាជីវករ Online ដ៏មានប្រជាប្រិយភាពមួយរូប ។

ទន្ទឹមគ្នានេះ ស៊ុំ សុម៉ាលី ត្រូវបានគេមើលឃើញថា ត្បិតតែមានឈ្មោះជាស្ត្រីមេម៉ាយ ចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រស់របស់នាង កាន់តែស្អាត និងប្លែកខ្លាំងស្ទើរតែមើលមិនស្គាល់ថាជា ស៊ុំ សុម៉ាលី ឡើយ ។ មិនតែប៉ុណ្ណោះ ការតុបតែងខ្លួនក៏ខុសប្ដែក ពីមុនពោលគឺ កាន់តែសិចស៊ី ថែមទាំងមានរូបសាក់ នៅតំបន់សំខាន់ នៃរាងកាយទៀតផង ដូចជាដើមទ្រូង និងភ្លៅ ជាដើម ។

គួរឱ្យដឹងថា ស៊ុំ សុម៉ាលី គឺជាអតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពបំផុត ដែលលេចមុខច្រើននៅលើ MV របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ កាលនៅផលិតកម្ម Bigman ។ នៅកំលុងចុងឆ្នាំ ២០១៤ នាងបានចូលរោងការ ជាមួយបុរសរូបសង្ហាក្រៅសិល្បៈឈ្មោះ មាស ទី ជាអ្នករកស៊ីលក់មីឆាល្បីឈ្មោះម្នាក់ នៅម្តុំផ្សារអូរឫស្សី ប៉ុន្តែរស់នៅជាមួយគ្នាបានមួយរយៈក៏ចែកផ្លូវគ្នាវិញ ដោយសារនាងចាប់បានអតីតស្វាមីមានទំនាក់ទំនងស្នេហា លួចលាក់ជាមួយនារីម៉ាស្សាម្នាក់ ៕ ដោយ៖ ម៉ានី











