យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD និងកីឡាករ Marcus Rashford ហាក់ដូចជាមិនទាន់ស្ថិតនៅក្នុងការសម្រេចចិត្តណាឆ្ងាយរវាងគ្នានៅលើយទេ។
Rashford បច្ចុប្បន្ននៅបន្តលេងក្នុងលក្ខខណ្ឌខ្ចីជើងឲ្យក្លឹបអ្នកមានបុណ្យ Barcelona នៅលើយហើយក៏មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយយ៉ាងណាចំពោះអនាគតរបស់ខ្លួនជាមួយនឹងក្លឹបដើម Man UTD។
នៅរដូវក្តៅខាងមុខនេះយ៉ាងណាក្តីគេជឿជាក់ថាកីឡាករនៅតែបង្ហាញបំណងចង់វិលត្រឡប់អង់គ្លេសវិញដែរដោយបង្ហើបអំពីការប្តេជ្ញាចិត្តចំពោះក្លឹបប្រសិនបើ Man UTD នឹងរៀបចំគម្រោងថ្មីណាមួយសម្រាប់គាត់។
គួរឲ្យដឹងដែរថាបច្ចុប្បន្នខ្សែប្រយុទ្ធអង់គ្លេសរូបនេះនៅសេសសល់កុងត្រាជាមួយនឹង Man UTD រហូតទៅដល់ឆ្នាំ២០២៨៕
ប្រែសម្រួល៖ស៊ុនលី
