ម្សិលមិញ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១) កំពូលតារាសម្ដែង Marian Rivera (ម៉ារីម៉ា) ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមកម្មវិធី Miss Universe 2021 ក្នុងនាមជាគណៈកម្មាការមួយរូបដែរប្រចាំកម្មវិធី។

ដំណើរទៅកាន់បរទេសពេលនេះក៏មិនខុសពីសព្វដងដែរ ព្រោះគេសង្កេតឃើញវត្តមានស្វាមីរបស់ Marian គឺ Dingdong Dantes ដែលដើរ កាន់ដៃប្រពន្ធជាប់ ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង។
ទង្វើរបស់ប្ដីប្រពន្ធមួយគូនេះពិតជាធ្វើឲ្យគ្រប់គ្នាមានការរំភើប ដោយសារឃើញពីភាពស្និទ្ធស្នាលដែលនៅតែរក្សាភាពដើមដូចកាលពីទើបរៀបការថ្មីៗ។ ក្ដីស្នេហ៍របស់អ្នកទាំង ២ ពិតជាអង្រួនចិត្តមនុស្សមិនតិចទេ ប៉ងមានសំណាងជួបគូជីវិតល្អបែបនេះ៕ ប្រភព៖http://sabay






