សិល្បៈ និង កម្សាន្ត

លោក John Miles ជាតន្ត្រីកររ៉ុកជនជាតិអង់គ្លេស ល្បីល្បាញ ទទួលមរណភាពហើយ

អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា គ្រួសាររបស់លោកបានបញ្ជាក់ថា តន្ត្រីកររ៉ុក “Rock” និងតារាចម្រៀងជនជាតិអង់គ្លេស លោក John Miles បានទទួលមរណភាពក្នុងអាយុ ៧២ ឆ្នាំ។

លោក John Miles កើតនៅ Jarrow ភាគឦសាននៃប្រទេសអង់គ្លេស លោកត្រូវបានគេស្គាល់ថា ជាតន្ត្រីកររ៉ុកល្អបំផុតសម្រាប់តន្ត្រី epic ballad Music ជាប់ចំណាក់ថ្នាក់លេខ៣ នៅក្នុងតារាងចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៧៦។មិនយូរប៉ុន្មាន ទស្សនាវដ្តី Melody Maker បានដាក់ឈ្មោះលោកថា “កម្លាំងភ្លឺបំផុត និងស្រស់បំផុត នៅក្នុងរ៉ុករបស់អង់គ្លេស។

តារាដែលក្រោយមកបានលេងជាមួយ Tina Turner បានទទួលមរណភាព បន្ទាប់ពីមានជំងឺរយៈពេលខ្លី ។ អានសេចក្តីថ្លែងការណ៍មួយបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ Miles ថា លោកគឺជាស្វាមី ឪពុក និងជីតាដ៏គួរឲ្យស្រឡាញ់ ហើយពួកយើងទាំងអស់គ្នានឹងនឹកលោក លើសពីពាក្យណាដែលអាចធ្វើបាន។

លោកនឹងរស់នៅជារៀងរហូតនៅក្នុងដួងចិត្តរបស់យើង និងជាមួយនឹងមរតកតន្ត្រីដ៏អស្ចារ្យ ដែលលោកបានបន្សល់ទុក។ អ្នកគឺជាស្នេហាដំបូងរបស់យើង ហើយនឹងក្លាយជាចុងក្រោយរបស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top