សិល្បៈ និង កម្សាន្ត

កូន ២ហើយ តែប្ដីប្រពន្ធ Marian និង Dingdong នៅតែផ្អែមល្ហែម ទៅណាមកណាជាប់គ្នារហូត

ម្សិលមិញ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១) កំពូលតារា​សម្ដែង Marian Rivera (ម៉ារីម៉ា) ត្រូវ​ធ្វើ​ដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បី​ចូលរួមកម្មវិធី Miss Universe 2021 ក្នុងនាម​ជា​គណៈកម្មាការមួយ​រូប​ដែរ​ប្រចាំ​កម្មវិធី។

ដំណើរទៅកាន់បរទេស​ពេលនេះក៏មិនខុសពីសព្វដងដែរ ព្រោះ​គេ​សង្កេតឃើញវត្តមាន​ស្វាមីរបស់​ Marian គឺ Dingdong Dantes ដែល​ដើរ កាន់ដៃប្រពន្ធជាប់ ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង។

ទង្វើរបស់​ប្ដីប្រពន្ធ​មួយគូ​នេះ​ពិតជា​ធ្វើឲ្យគ្រប់គ្នា​មាន​ការរំភើប​ ដោយសារ​ឃើញពីភាពស្និទ្ធស្នាលដែលនៅតែរក្សាភាព​ដើម​ដូចកាល​ពីទើប​រៀបការថ្មីៗ។ ក្ដី​ស្នេហ៍​របស់​អ្នកទាំង ២​ ពិតជា​អង្រួន​ចិត្តមនុស្សមិនតិចទេ ប៉ងមាន​សំណាង​ជួប​គូជីវិតល្អបែបនេះ៕ ប្រភព៖http://sabay

Most Popular

To Top