សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រចង់ឃើញនាង Adele អំឡុងរស់នៅ Las Vegas ត្រូវចាក់វ៉ាក់សាំង២ដង និងធ្វើតេស្តិ៍អវិជ្ជមានមេរោគ COVID-19

Las Vegas ៖ នាង Adele ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអង់គ្លេសបាននិយាយថា អ្នកគាំទ្រដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ និងការធ្វើតេស្តិ៍អវិជ្ជមានមេរោគ COVID-19 ទើបអនុញ្ញាតឲ្យចូលរួមកម្មវិធី Las Vegas របស់នាងបានយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


ការស្នាក់នៅ Vegas ដែលរំពឹងខ្ពស់របស់នាង Adele ភ្ជាប់មកជាមួយច្បាប់សម្រាប់អ្នកគាំទ្រ ដោយសារអ្នកមិនបានទទួលថ្នាំបង្ការនឹងត្រូវបានហាមឃាត់មិនឲ្យចូលរួម ហើយនឹងភស្តុតាងនៃការធ្វើតេស្តិ៍រកមេរោគ COVID-19 អវិជ្ជមានក៏នឹងត្រូវបង្ហាញផងដែរ។ តារាចម្រៀងជនជាតិអង់គ្លេសរូបនេះបានផ្ញើអ៊ីនធើណេត ទៅក្នុងភាពស្រពិចស្រពិលនៅពេលនាងបាន ប្រកាសពីការស្នាក់នៅរបស់នាងនៅ Caesars Palace មានឈ្មោះថា Weekends With Adele នឹងចាប់ផ្ដើមនៅខែមករាខាងមុខ។
ជាមួយនឹងការលក់សំបុត្រឥឡូវនេះ អ្នកគាំទ្រត្រូវបានជួបជាមួយនឹងការជូនដំណឹងនៅលើគេហទំព័រ Ticketmaster រៀបរាប់លម្អិតអំពីច្បាប់នៃ COVID-19 ដែលពួកគេនឹងត្រូវអនុវត្តតាម។ តើមានច្បាប់អ្វីខ្លះ? យោងតាមគេហទំព័របានឲ្យដឹងថា ទាំងភស្តុតាងនៃការចាក់ថ្នាំបង្ការ និងភស្តុតាងនៃការធ្វើតេស្តិ៍អវិជ្ជមានក្នុងរយៈពេល ៤៨ ម៉ោងនៃព្រឹត្តិការណ៍គឺត្រូវបានទាមទារដើម្បីចូលទៅក្នុងព្រឹត្តិការណ៍” ។


វាត្រូវតែមានយ៉ាងហោចណាស់ ១៤ ថ្ងៃចាប់តាំងពីការចាក់វ៉ាក់សាំងលើកទី២របស់ពួកគេ ហើយលទ្ធផលតេស្តិ៍អវិជ្ជមានត្រូវតែទទួលបានក្នុងរយៈពេល ៤៨ ម៉ោងនៃព្រឹត្តិការណ៍នេះ។ឯកសារទាំង២ត្រូវបានទាមទារសម្រាប់ការចូល និងអាចបង្ហាញនៅលើស្មាតហ្វូនរបស់អ្នក ឬជាច្បាប់ចម្លងជាក់ស្តែង។ ការធ្វើតេស្តិ៍ដែលគ្រប់គ្រងតាមរយៈឧបករណ៍នៅផ្ទះនឹងមិនត្រូវបានអនុញ្ញាតទេ។


កុមារដែលចង់ឃើញអ្នកចម្រៀង Easy On Me មិនមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង នឹងមិនត្រូវផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែការធ្វើតេស្តិ៍អវិជ្ជមាននឹងនៅតែត្រូវបានទាមទារ៕


ដោយ៖លី ភីលីព

Most Popular

To Top