សិល្បៈ និង កម្សាន្ត

នាង Bora សមាជិកក្រុម SISTAR នឹងសម្តែងក្នុងរឿងភាគ JTBC នាពេលខាងមុខ ‘The One and Only’

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៩ ខែធ្នូ JTBC បានបញ្ជាក់ថា នាង Bora នឹងសម្តែងក្នុងរឿងភាគ នាពេលខាងមុខនេះ គឺរឿង ‘The One and Only’ ចំណែករឿងភាគនេះ ជារឿងមនោសញ្ចេតនា និយាយអំពីស្ត្រី ៣នាក់ប្រឈមមុខ នឹងសេចក្តីស្លាប់ ដែលបានជួបគ្នានៅមន្ទីរ ពេទ្យហើយសម្រេចចិត្តថា ពួកគេចង់យកមនុស្សអាក្រក់ មកជាមួយពួកគេ នៅពេលពួកគេស្លាប់ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។

ទោះយ៉ាងណា ក៏ដោយ ពួកគេបានជួបនរណាម្នាក់ ដែលផ្លាស់ប្តូរជីវិតរបស់ពួកគេឲ្យកាន់ តែប្រសើរឡើងជំនួសវិញ ។ ក្នុងរឿងនេះនាង Bora សមាជិកក្រុម តារាចម្រៀងស្រី SISTAR ត្រូវបានគេសម្ដែង ជាបងស្រី Veronica ជាដូនជីមើលថែអ្នកជំងឺនៅមន្ទីរពេទ្យ ។
ទោះបីជានាងមិនមែន ជាដូនជីដែលអ្នករំពឹងទុកក៏ដោយ ក៏បងស្រី Veronica ព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយអ្នកជំងឺជាមួយបងស្រី Magdalene (សម្ដែងដោយ Lee Soo Mi)។

នាង Bora បង្ហើបថា ជាគម្រោង អាចឲ្យអ្នកស្វែងរកសុភមង្គល ក្នុងគ្រាដ៏តូចមួយ ខ្ញុំអរគុណដែលបានធ្វើការ ជាមួយតួសម្តែង និងបុគ្គលិកល្អ ហើយខ្ញុំកំពុងខិតខំប្រឹងប្រែង ដើម្បីបង្ហាញអ្នកឲ្យបានល្អ ជាងមុន ដូច្នេះសូមបង្ហាញ ការចាប់អារម្មណ៍។ ‘The One and Only’ ដែលសម្តែងដោយ Ahn Eun Jin, Kang Ye Won, និង Joy របស់ Red Velvet គ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ២០ ខែធ្នូ វេលាម៉ោង ១១ យប់ ៕ដោយ៖លី ភីលីព

Most Popular

To Top