សិល្បៈ និង កម្សាន្ត

Ahn Hyo Seop និងនាង Jeon Yeo Bin ពិភាក្សាគ្នា សម្រាប់សម្តែងរឿង ភាគកូរ៉េ ‘Some Day or One Day’

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៩ ខែធ្នូ របាយការណ៍ បានបង្ហាញថា លោក Ahn Hyo Seop និងនាង Jeon Yeo Bin ត្រូវបានសម្តែងរួមគ្នា ក្នុងរឿងភាគកូរ៉េឡើងវិញ នៃរឿង ‘Some Day or One Day’ ប៉ុន្តែទាំងផលិតកម្ម Starhaus Entertainment និង Management mmm រៀងគ្នាបានបំភ្លឺថា គ្មានអ្វីត្រូវបានសម្រេចនោះទេ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpop។

រឿង ‘Some Day or One Day’ ប្រាប់ពីរឿងរបស់ស្ត្រីអាយុ ២៧ ឆ្នាំ នាង Huang Yu Xuan (សម្តែងដោយ Alice Ke) ដែលស្រលាញ់ខ្លាំងជាមួយ Wang Quan Sheng (Greg Han) នៅពេលនាងត្រូវឡានបុក ។ ក្រោយពីភ្ញាក់ពីគេង នាងបានដឹងថា ឥឡូវនាងជា សិស្សវិទ្យាល័យឈ្មោះ Chen Yan Ru ក្នុងឆ្នាំ ១៩៩៨ ។

ការថតឡើងវិញ របស់កូរ៉េគ្រោងនឹងចាក់ផ្សាយ នៅលើ Disney+ ។ រង់ចាំព័ត៌មានថ្មីៗ៕

Most Popular

To Top