ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតសម្រស់ដ៏ធំ លំដាប់ថ្នាក់ពិភពលោក Miss Universe 2021 នឹងឈានចូលដល់រាត្រីគ្រងមកុដ ហើយ ពោលគឺនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខ កម្មវិធីនឹងរកឃើញបវរកញ្ញាម្នាក់ គត់ដែលជារាជិនីគ្រងមកុដសម្រាប់ឆ្នាំ ២០២១ ដែលមានរូបសម្រស់ និង ទេពកោសល្យ ចំណេះដឹងដាច់គេ ។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្មវិធីប្រកួតប្រជែងសម្រស់កញ្ញាឯក Miss Universe 2021 កំពុងប្រព្រឹត្តិឡើង នៅប្រទេសអ៊ីស្រាអែល ហើយក្នុងនោះបវរកញ្ញា ងិន ម៉ារ៉ាឌី តំណាងកម្ពុជា ក៏កំពុងត្រៀមបង្ហាញខ្លួន ក្នុងរាត្រីដ៏ពិសេសវគ្គផ្ដាច់ព្រ័ត្រនោះដែរ ។

ជាមួយគ្នានេះនោះដែរ ខណៈដែលរាត្រីគ្រងមកុដកាន់តែកៀក ជិតមកដល់ កញ្ញា ងិន ម៉ារ៉ាឌី ក៏បានធ្វើឱ្យអ្នកគាំទ្រកាន់តែជឿជាក់ និងស្ញើចសរសើរមិន ដាច់ពីមាត់ចំពោះសម្រស់ដ៏ស្រស់ស្អាត របស់នាង ។ ការស្ញើចសរសើរនេះ ក្រោយ ពីបានឃើញ ងិន ម៉ារ៉ាឌី រំលេចខ្លួនជាមួយនឹង ឈុតដ៏ស្រស់ស្អាត មួយឈុត សម្រាប់ស្លៀកចូលរួមទទួល ទានអាហារពេលល្ងាច នាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ ។


គួរឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការ ប្រកួតជាច្រើនវគ្គ នៃកម្មវិធី «Miss Universe Cambodia» កញ្ញា ងិន ម៉ារ៉ាឌី ក៏បានក្លាយជា បវរកញ្ញាចក្រវាឡ ប្រចាំប្រទេសកម្ពុជា តំណាងប្រទេស ទៅចូលរួមប្រគួត «Miss Universe» នៅប្រទេសអ៊ីស្រាអែល ។ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេដឹងថា មិនត្រឹមតែជាតារាបង្ហាញម៉ូត ដែលមានរូបសម្រស់ស្រស់ សោភានោះទេ ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ ៕



ដោយ៖ ម៉ានី
