ភ្នំពេញ៖ ក្រោយទ្រាំអស់រយៈពេល ជាងមួយឆ្នាំដោយសារពពោះនោះ ពេលនេះតារាសម្តែង សាន សុម៉ាលី អាចធ្វើអ្វីទៅតាមចិត្ត របស់នាងដែលចូលចិត្ត ។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែងរូបនេះ បានបង្អួតរាងរបស់ខ្លួនក្រោយ មានកូនដំបូងដែលធ្វើឱ្យមិត្តភក្តិ នៅក្នុងបណ្តាញសង្គមលាន់មាត់គ្រប់គ្នា ថានៅតែសិចស៊ីមិនប្រែ ។
ជាការពិតណាស់ សាន សុម៉ាលី ត្រូវបានទស្សនិកជន មួយចំនួនធំស្គាល់ច្បាស់ថា ជាតារាសម្ដែងស្រីសិចស៊ី ធ្លាប់មានប្រជាប្រិយភាពខ្លាំងមួយរូប ដែរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអស់រយៈពេលជាង ១០ឆ្នាំមកនេះ វត្តមានរបស់នាងក៏បាន ឃ្លាតឆ្ងាយពីពិភពសិល្បៈ រហូតស្ទើរតែធ្វើឱ្យទស្សនិកជន ភ្លេចមុខនាងបាត់ទៅហើយ។

យ៉ាងណាមិញ ស្រាប់តែមួយរយៈចុងក្រោយថ្មីៗនេះ រាសម្តែងដើមទ្រូងធំទ្រលុកទ្រលន់ សាន សុម៉ាលី បានទម្លាយថាទើបសម្រាលកូន បានប្រមាណជាពីរខែប៉ុណ្ណោះ ដែលដំណឹងនេះបានធ្វើឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខណៈពេលនេះក៏នៅតែ មិនទាន់ដឹងថាតើស្វាមីរបស់ សាន សុម៉ាលី ជាបុរសរូបណា ។
ងាកទៅមើ់លសម្រស់ របស់តារាស្រីរូបនេះវិញ សង្កេតឃើញថា ចាប់តាំងពីសម្រាលកូនរួចមក នាងហាក់ដូចជាឡើងគីឡូច្រើន ប៉ុន្តែក៏មិនបានបោះបង់ ចំណូលចិត្តសិចស៊ីរបស់នាងដែរ ពោលគឺនៅតែហ៊ានបញ្ចេញ សាច់ដើមទ្រូងដ៏ថ្លោសរបស់នាង ចំពោះមុខមហាជនដូចដើម ។

តួយ៉ាងថ្មីៗនេះ នាងបានបង្ហោះរូបថតបង្ហាញ រាងជាមួយសម្លៀកបំពាក់ ឈុតក្នុងមួយសន្លឹក ព្រមជាមួយរូបកូនប្រុសរបស់នាង ដោយបានសរសេរសំណេរ បង្កប់អត្ថន័យយ៉ាងចាក់ដោតថា «មិនចាំបាច់យកសម្តីអ្នកដទៃ ដែលនិយាយអាក្រក់ ពីយើងយកមកគិតទេ ព្រោះជីវិតរបស់យើងវាខុសពីគេ ហើយការគិតរបស់យើងក៏ខុសពីគេ អ្វីដែលសំខាន់យើងមានសុជីវធម៌ នឹងការរស់នៅដែលល្អមិន ទៅច្រណែនឈ្នានីសអ្នកណាទៅ គឺល្អណាស់ពេកហើយសម្រាប់ខ្លួនឯង ។ បើគេច្រណែនយើងមកពី គេមិនបានដូចយើងបើគេនិយាយ អាក្រក់ពីយើងមកពី គេមិនល្អដូចយើង មិនមែនអ្នកអែងឱ្យ បាយខ្ងុំស៊ីទេ ខ្ងុំប្រឹងរស់ ដើម្បីគ្រួសារខ្ញុំកូនខ្ញុំ សំខាន់ខ្ញុំដឹងខ្លួនអែងច្បាស់ មិនងាយបាន បង្អួតអ្នក ណាជិតមួយឆ្នាំហើយ សុំម្តងមើល អស់ម៉ាន លុយ កូន»។

ជាមួយនឹងសាររបស់ សាន សុម៉ាលី ក៏ទទួលបានការលើកទឹកចិត្ត ពីសំណាក់មិត្តរួមអាជីពជាច្រើន ហើយក៏មានមិត្តភក្តិខ្លះ បានលាន់មាត់ថា នៅតែស្រស់ស្អាតនិងសិចស៊ី បើទោះក្លាយជាអ្នកម្តាយគេក៏ពិតមែន ។ ពេលនេះ សាន សុម៉ាលី សម្រាលកូនស្រីបានប្រមាណជាងបីខែ ហើយដែលកូនស្រីរបស់នាង មានមុខមាត់កាត់ដូចនាងបេះដាក់តែម្តង តែយ៉ាងណាតារាសម្តែងដែល និយមលេងខ្លួនសិចស៊ីរូបនេះ មិនទាន់បង្ហាញមុខមាត់ឪពុក របស់ក្មេងស្រីថាជានរណាឡើយ ។

គួរឱ្យដឹងថា សាន សុម៉ាលី ធ្លាប់ជាតារាសម្តែងស្រី ដែលមានសម្រស់ស្អាត និងមានឈ្មោះបោះសំឡេង ដែលនាងចាប់ផ្តើមល្បីល្បាញ នឹងមានការគាំទ្រខ្លាំងក្រោយ ពីនាងបានសម្តែងជានាងកាកី ប៉ុន្តែក្រោយពីតារាវ័យក្មេងរីកដុះដាល សាន សុម៉ាលី ក៏មិនសូវមានមុខនៅក្នុងសិល្បៈឡើយ ស្របពេលសម្រស់របស់នាងថមថយ នឹងបណ្តោយឱ្យមានរូបរាង ធាត់ទ្រលុកទ្រលន់ខ្លាំង ។

មួយរយៈក្រោយនេះ ទស្សនិកជនចាប់ផ្ដើមឃើញ សាន សុម៉ាលី ដូចជាកំពុងវិលរកអាជីពសិល្បៈជាថ្មី ដោយឃើញនាង ថតកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ រួមនឹងការថតរឿងថ្មីមួយ ដែលជារឿងបែបបុរាណ តែនាងមិនទាន់ប្រាប់ ពីចំណងជើងនៅឡើយទេ ហើយនេះជាការថតរឿងដំបូងរបស់នាង ក្រោយដកខ្លួនពីអាជីពនេះជាង ១០ឆ្នាំមកហើយ ៕
ដោយ៖ ម៉ានី
