ភ្នំពេញ៖ ទើបតែប្រលូកសិល្បៈបានប្រមាណ ៥-៦ ឆ្នាំ តារាសម្ដែងស្រីស្រស់ស្អាត ហួ លីហេង ហៅ នូណា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គម តាមរយៈកាយវិការក្រមិចក្រមើម បែបគួរឱ្យស្រឡាញ់ ជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតតែម្ដង ។
គិតមកទល់បច្ចុប្បន្ននេះ កញ្ញា នូណា មានវ័យ ២០ឆ្នាំហើយ ហើយនាងក៏ហាក់ដូចជាដកឃ្លាពីសិល្បៈមួយអន្លើ ដោយសារមរមាញឹកជាមួយអជីវកម្មលក់ផលិតផលសម្រស់ ដែលនាងធ្លាប់បានបង្ហើបថា បោះទុន ១ម៉ឺនដុល្លារ ទៅលើអាជីវកម្មមួយនេះ ។
ក្រឡេកទៅមើលសម្រស់របស់ តារាស្រីសាច់ខ្ចីរូបនេះវិញ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ សម្រស់នាងកាន់តែស្រស់ស្អាតទ្វេរដង ខុសប្លែកកាលពីបង្ហាញខ្លួនលើឆាកសិល្បៈដំបូងនាកំលុងឆ្នាំ ២០១៦-២០១៧ ។ ហើយទន្ទឹមគ្នានេះ នូណា ក៏ហ៊ានសាកល្បងបង្ហាញភាពសិចស៊ីបន្តិចបន្តួចដែរ ដែលធ្វើឱ្យសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំង ។
កញ្ញា នូណា គឺជាតារាសម្ដែងស្រីវ័យក្មេងម្នាក់ មានទេពកោសល្យសម្តែង ហើយត្រូវទស្សនិកជនជាច្រើនគាំទ្រ តាមរយៈការសម្ដែងក្នុងរឿង «សិសិររដូវបេះដូង» ដែលសម្ដែងជាតួឈ្នានីស និងត្រូវជាតួកូនបង្កើតរបស់លោក សាវិន ហ្វីលីព គឺមានឈ្មោះថា «កញ្ចនា» ខណៈក្រោយមកទៀតក៏ល្បីឈ្មោះនៅក្នុងកុនខ្លីអប់រំរឿង «ទឹកភ្នែកក្មេងឈាមរាវ»៕ដោយ៖ ម៉ានី