សិល្បៈ និង កម្សាន្ត

លោក Ahn Bo Hyun ដើរតួជំនួស Kim Seon Ho ក្នុងរឿង ‘2 O’Clock Date’ ដោយចូលរួមជាមួយ YoonA សមាជិកក្រុម Girls’ Generation

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា លោក Ahn Bo Hyun នឹងចូលរួមជាមួយ តារាសម្តែង និងតារាចម្រៀង ដ៏ល្បីល្បាញនាង YoonA សមាជិកក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង Girls’ Generation ក្នុងខ្សែភាពយន្តរឿង ‘2 O’Clock Date’ ព្រោះតែលោកលោក Ahn Bo Hyun ដើរតួជំនួស លោក Kim Seon Ho ។

ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខ មួយបានរាយការណ៍ថា លោក Ahn Bo Hyun នឹងចូលរួមជាមួយនាង YoonA ក្នុងខ្សែភាពយន្តរឿង ‘2 O’Clock Date’ ។ ព័ត៌មាននៃការបន្ថែមរបស់ Ahn Bo Hyun នៃខ្សែភាពយន្តនេះបានប្រមូលផ្តុំការ ចាប់អារម្មណ៍ ខណៈលោកនឹងត្រូវជំនួសតំណែង តួឯកប្រុស Kim Seon Ho ដែលពីមុនបានបោះបង់តំណែង តួឯកប្រុស ដោយសារតែភាពចម្រូងចម្រាសទាក់ទង នឹងអតីតមិត្តស្រីរបស់លោក ។

រឿង ‘2 O’clock Date’ គឺជាខ្សែភាពយន្ត បែបមនោសញ្ចេតនា បែបកំប្លែង ដែលបង្ហាញពីរឿងរ៉ាវ ដ៏កក់ក្តៅនៃការជួបគ្នា រវាងបុរសម្នាក់ ដែលរស់នៅជាន់ខាងលើ និងនារីអាថ៌កំបាំងម្នាក់ ដែលរស់នៅ ខាងក្រោមលោក ដែលកាន់អាថ៌កំបាំង ដែលមិនអាចនឹកស្មានដល់ ៕ដោយ៖លី ភីលីព

Most Popular

To Top