សិល្បៈ និង កម្សាន្ត

ចូលដល់វ័យ ២០ឆ្នាំ តារាសម្ដែង នូណា កាន់តែស្អាត ខ្លាំងឡើង

ភ្នំពេញ៖ ទើបតែប្រលូកសិល្បៈបានប្រមាណ ៥​-៦ ឆ្នាំ តារាសម្ដែងស្រីស្រស់ស្អាត ហួ លីហេង ហៅ នូណា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គម តាមរយៈកាយវិការក្រមិចក្រមើម បែបគួរឱ្យស្រឡាញ់ ជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតតែម្ដង ។

គិតមកទល់បច្ចុប្បន្ននេះ កញ្ញា​ នូណា មានវ័យ ២០ឆ្នាំហើយ ហើយនាងក៏ហាក់ដូចជាដកឃ្លាពីសិល្បៈមួយអន្លើ ដោយសារមរមាញឹកជាមួយអជីវកម្មលក់ផលិតផលសម្រស់ ដែលនាងធ្លាប់បានបង្ហើបថា បោះទុន ១ម៉ឺនដុល្លារ ទៅលើអាជីវកម្មមួយនេះ ។

ក្រឡេកទៅមើលសម្រស់របស់ តារាស្រីសាច់ខ្ចីរូបនេះវិញ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ សម្រស់នាងកាន់តែស្រស់ស្អាតទ្វេរដង ខុសប្លែកកាលពីបង្ហាញខ្លួនលើឆាកសិល្បៈដំបូងនាកំលុងឆ្នាំ ២០១៦-២០១៧ ។ ហើយទន្ទឹមគ្នានេះ នូណា ក៏ហ៊ានសាកល្បងបង្ហាញភាពសិចស៊ីបន្តិចបន្តួចដែរ ដែលធ្វើឱ្យសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំង ។

កញ្ញា នូណា គឺ​ជា​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​​ម្នាក់​ មាន​ទេព​កោសល្យ​សម្តែង​ ហើយ​ត្រូវ​ទស្សនិកជន​ជា​ច្រើន​គាំទ្រ ​តាមរយៈ​ការ​សម្ដែង​​ក្នុង​រឿង «សិសិរ​​រដូវ​បេះដូង» ដែល​​សម្ដែង​​ជា​តួ​ឈ្នានីស និង​ត្រូវ​ជាតួ​កូន​​បង្កើត​របស់​លោក​ សាវិន ហ្វីលីព​ ​គឺ​មាន​ឈ្មោះ​ថា​ ​«កញ្ចនា»​ ខណៈ​​ក្រោយ​មក​ទៀត​​ក៏​ល្បី​ឈ្មោះ​នៅ​​​ក្នុង​​​កុន​ខ្លី​​អប់រំ​រឿង «ទឹក​ភ្នែក​ក្មេង​​​​ឈាម​​​រាវ»៕ដោយ៖ ម៉ានី

Most Popular

To Top