សិល្បៈ និង កម្សាន្ត

ទោះមានអាជីព ជានាថការី របាំបុរាណខ្មែរ យ៉ាងណាក៏ដោយ ក៏ សុគា គឹមលាង ចូលចិត្តលេងខ្លួន សិចស៊ីខ្លាំង មិនធម្មតាឡើយ

ភ្នំពេញ ៖ នារីស្រស់ស្អាត មានឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈរបាំខ្មែរ កញ្ញា សុគា គឹមលាង បានចាប់ផ្ដើម ធ្វើឱ្យអ្នកលេង បណ្ដាញសង្កម ហ្វេសប៊ុកស្គាល់ច្បាស់ បន្ទាប់ពី កញ្ញាបានលេចមុខធ្វើជាតួឯក ទេពធីតា សង្ក្រាន្តឆ្នាំរកា សំរឹទិ្ធស័ក ព.ស ២៥៦២ នៅឯព្រឹត្តិការណ៍សង្គ្រាន្ត ខេត្តសៀមរាប កាលពីឆ្នាំ ២០១៨ ដែលសម្រស់របស់នាង ពិតជាស្រស់ស្អាតខ្លាំងស័ក្កសមឥតខ្ចោះជានារីខ្មែរ ។

កញ្ញា សុគា គឹមលាង ក្រៅពីជានាថការីរបាំបុរាណខ្មែរហើយនោះ នាងក៏មានសមត្ថភាពសម្ដែងផងដែរ ដោយកាលពីកំលុងឆ្នាំ ២០១៨ នាងធ្លាប់បានចូល រួមសម្ដែងនៅក្នុងរឿងភាគមួយមាន ចំណងជើងថា «ព្រះភិក្ខុពនេចរ» ។ ហើយបច្ចុប្បន្ននេះ ទោះបីជាវត្តមាន របស់នាងហាក់ ដូចជារសាតឆ្ងាយ ពីលើឆាកសិល្បៈបន្តិចម្ដងៗក៏ពិតមែន ប៉ុន្តែនាងនៅតែជាទីចំណាប់ អារម្មណ៍របស់ទស្សនិកជន និងអ្នកនិយមលេង បណ្ដាញសង្គម តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត ក៏ដូចជាការស្លៀកពាក់ និងតុបតែងខ្លួនជានារីហាយសូរ លំដាប់អភិជនជាដើម ។

ជាការពិតណាស់ កញ្ញា សុគា គឹមលាង ក្រៅតែមានរូបសម្រស់ស្អាត និងចំណេះដឹងខ្ពស់ផ្នែក របាំបុរាណខ្មែរហើយនោះ នាងក៏ត្រូងបានគេដឹងថា ជាកូនស្រីនៅក្នុងត្រកូលគ្រួសារ អ្នកមានជីវភាពខ្ពស់ផងដែរ ។ ដូច្នេះហើយទើបការតុបតែង ខ្លួនរបស់នាង មើលទៅសមសួន សិចស៊ី និងហាយសូរបំផុតផងដែរ បើទោះជានាងជានាថការបាំក៏ពិតមែន ។

តួយ៉ាងនៅ លើបណ្ដាញសង្គម Instgram ជារឿយៗ កញ្ញា គឹមលាង បានបង្ហោះរូបសិចស៊ីជាច្រើនសន្លឹក ។ ដូចជាថ្មីៗ នេះនាងបានបង្ហោះរូបថត សកម្មភាពនៅក្នុងដំណើរកម្សាន្តជាលក្ខណៈឯកជនមួយ ដែលបង្ហាញរាងដ៏ស្រឡូនស្អាត របស់នាង ស្ថិតនៅក្នុងអាវសស្ដើង ចំហរដើមទ្រូង មើលទៅគួរជាទីចាប់ចិត្ត ពីសំណាក់អ្នកគាំទ្របុរសៗជាច្រើន ។

គួរឱ្យដឹងថា បច្ចុប្បន្ននេះ កញ្ញា សុគា គឹមលាង មានវ័យជិត ២២ឆ្នាំហើយ ហើយមួយរយៈធំចុងក្រោយនេះឃើញថា នាងបានដកឃ្លារពីការងារសិល្បៈ ដោយយកពេលវេលាដើរ លំហែរកាយជាមួយមិត្តភក្ដិ និងគ្រួសារ ។ កញ្ញា សុគា គឹមលាង ត្រូវបានក្រុមគ្រួសារបញ្ជូនឱ្យចូលសិក្សាថ្នាក់របាំបុរាណ នៃសាលាមធ្យមវិចិត្រសិល្បៈ ហើយពេលនេះ នាងបានបញ្ចប់រួចទៅហើយ និងបានបន្តការសិក្សាជំនាញទេសចរណ៍ នាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៕

ដោយ៖ ម៉ានី

Most Popular

To Top