សិល្បៈ និង កម្សាន្ត

តារាចម្រៀង កូនកាត់ចិន លី អ៊ីវ៉ាធីណា ទម្លាយរូបថតសិចស៊ី ឱបរឹតជាមួយលោក ពេជ្រ ថាណា

ភ្នំពេញ ៖ តារាចម្រៀង លី អ៊ីវ៉ាធីណា បើគិតមកទល់បច្ចុប្បន្ននេះ នាងបានប្រឡូកសិល្បៈ អស់រយៈពេលក្បែរ ២០ឆ្នាំ ជាងហើយ ដូច្នេះនាងត្រូវបានសិល្បករ សិល្បការិនីជំនាន់ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅ ដោយទេពកោសល្យ ក្នុងវិស័យសិល្បៈ និងធ្លាប់ក្ដោបបាន ប្រជាប្រិយភាពជាច្រើនឆ្នាំ ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់ម្ចាស់បទ «ចូលចិត្តឱ្យអូនយំម្ល៉េះ» បានធ្លាក់ចុះយ៉ាង កំហុក និងលែងមានបទចម្រៀងណា ដែលធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ឡើយ ។ ប៉ុន្តែស្រាប់កាលពីពេលថ្មីៗនេះ លី អ៊ីវ៉ាធីណា បានពញ្ញាក់អារម្មន៍ ទស្សនិកជន ជាពិសេសអ្នកលេង បណ្ដាញសង្គមហ្វេសប៊ុក ឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈរូបថតពីរសន្លឹកថត ជាមួយតារាចម្រៀង ប្រុស ពេជ្រ ថាណា ។

រូបថតពីរសន្លឹកនោះ គឺជារូបថត បែបសិល្បៈសិចស៊ី បង្ហាញសាច់ខ្នងសខ្ចីរបស់តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ដែលមានតែកន្សែងបិទបាំង ដើមទ្រូងប៉ុណ្ណោះ ។ ចំណែកលោក ពេជ្រ ថាណា វិញ កូ៏ដោះអាវព្រលែងខ្លួនទទេផងដែរ ។

ជាមួយនឹងរូបថតសិចស៊ី ស៊ីអារម្មណ៍នោះផងដែរ លី អ៊ីវ៉ាធីណា ក៏បានសរសេរសំនួរយ៉ាងខ្លីសួរទៅកាន់អ្នកគាំទ្រថា «សមគ្នាអត់ចាស…» ដែលសំនួរនេះ មានអ្នកគាំទ្រ និងមិត្តភក្ដិជាច្រើនបានឆ្លើយដូចៗគ្នាថា «សមគ្នាខ្លាំងណាស់…» ។

គួរឱ្យដឹងថា តារាចម្រៀង លី អ៊ីវ៉ាធីណា និងតារាចម្រៀង ពេជ្រ ថាណា គឺជាដៃគូ ធ្លាប់បានបង្ហាស្នាដៃជាមួយគ្នាយ៉ាងច្រើនដូចជាបទ «ព្រោះបងអស់ចិត្ត ឬអូននឹកគេ», «អនុស្សាវរីយ៍អង្គរ» និងបទចម្រៀងជាច្រើនទៀតនៅក្នុងផលិតកម្មថោន ។ ហើយសម្រាប់រូបថតស៊ិចស៊ីដែល តារាចម្រៀង លី អ៊ីវ៉ាធីណា ទើបតែបានបង្ហាញនៅលើគណនីហ្វេសប៊ុករបស់នាងនេះ គឺជារូបថតចាស់ ដែលថតសម្រាប់ប្រូម៉ូតបទចម្រៀងរួមគ្នាប៉ុណ្ណោះ គ្រាន់តែរូបនេះ តារាចម្រៀង លី អ៊ីវ៉ាធីណា ក៏ដូចជាលោក ពេជ្រ ថាណា ពុំដែលបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ៕

ដោយ៖ ម៉ានី

Most Popular

To Top